សម័យប្រជុំលើកទី ១២ នៃគណៈកម្មាធិការមជ្ឈឹមស្ដីពីការបង្ការប្រឆាំងអំពើពុករលួយ

(VOVWORLD) -នាព្រឹកថ្ងៃទី ៣១ កក្ដដា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមស្ដីពីការបង្ការប្រឆាំងអំពើពុករលួយបានរៀបចំឡើងសម័យប្រជុំលើកទី ១២ ក្រោមអធិបតីភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។
សម័យប្រជុំលើកទី ១២ នៃគណៈកម្មាធិការមជ្ឈឹមស្ដីពីការបង្ការប្រឆាំងអំពើពុករលួយ - ảnh 1សម័យប្រជុំលើកទី ១២ នៃគណៈកម្មាធិការមជ្ឈឹមស្ដីពីការបង្ការប្រឆាំងអំពើពុករលួយ 

នាព្រឹកថ្ងៃទី ៣១ កក្ដដា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមស្ដីពីការបង្ការប្រឆាំងអំពើពុករលួយបានរៀបចំឡើងសម័យប្រជុំលើកទី ១២ ក្រោមអធិបតីភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការមជ្ឈឹមស្ដីពីការបង្ការប្រឆាំងអំពើពុករលួយ។ សម័យប្រជុំនេះបានពិភាក្សា ផ្ដល់មតិលើល្បឿន និងលទ្ធផលអនុវត្តកម្មវិធីការងារនៃគណៈកម្មាធិការបញ្ជាណែនាំក្នុងឆមាសទី ១ ភារកិច្ចសំខាន់ក្នុងឆមាសទី ២ ឆ្នាំ ២០១៧។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្នុងឆមាសទី ១ ឆ្នាំ ២០១៧ សមាជិកនៃគណៈកម្មាធិការបញ្ជាណែនាំបាន លើកកម្ពស់ការទទួលខុសត្រូវ សកម្ម និងយកចិត្តទុកដាក់ចំពោះការអនុវត្តលើបណ្ដាភារកិច្ចតាមកម្មវិធីការងារដែលបានដាក់ចេញ។ ស្ដីពីភារកិច្ចនាពេលខាងមុខ លោក Nguyen Phu Trong ស្នើឲ្យបង្កើនការត្រួតពិនិត្យលើកិច្ចការបង្ការប្រឆាំងអំពើពុករលួយនៅមូលដ្ឋាន។

“គ្រប់ស្ថានប័នត្រូវចូលរួមការបង្ការប្រឆាំងអំពើពុករលួយ សង្គមទាំងមូលបានយល់ព្រម គាំទ្រយើង ហើយនាពេលខាងមុខយើងត្រូវធ្វើការយ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពថែមទៀត។ នារយៈពេលកន្លងទៅ យើងបានធ្វើល្អហើយ។ ប្រជាជន និងបក្ខជនយល់ស្រប ហើយសត្រូវក៏មិនអាចបំភ្លៃការពិតបានប្រសិនបើយើងធ្វើយ៉ាងត្រឹមត្រូវ”។

ប្រតិកម្មទៅវិញ

ផ្សេងៗ