សម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាម នីតិកាលទី ១៣ បើកជាផ្លូវការ

សម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាម នីតិកាលទី ១៣ បើកជាផ្លូវការ - ảnh 1
ប្រធានរដ្ឋសភា Nguyen Sinh Hung ថ្លែងមតិក្នុងពិធីបើក សម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាម នីតិកាលទី ១៣ (Image: Vietnam+)


(VOVworld) – នាព្រឹកថ្ងៃទី ២០ ឧសភា សម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាម
នីតិកាលទី ១៣ បានបើកជាផ្លូវការនៅរដ្ឋធានីហាណូយ។ ថ្នាក់ដឹកនាំបក្សរដ្ឋគ្របរូប បានចូលរួមពិធីបើកសម័យប្រជុំលើកនេះ។ ថ្លែងមតិក្នុងពិធីបើក ប្រធានរដ្ឋសភា
វៀតណាម លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖ សម័យប្រជុំលើកទី ៧
រដ្ឋសភានីតិកាលទី ១៣ ប្រព្រឹត្តទៅក្នុងកាលៈទេសៈ ស្ថានភាពក្នុងតំបន់និងលើ
សកលលោកកំពុងមានបំរែបំរួលដ៏ស្មុគស្មាញ ជាពិសេសគឺភាពតានតឹងលើ
សមុទ្រខាងកើត។ ដោយហេតុនេះ នៅសម័យប្រជុំលើកនេះ ក្រៅពីការពិភាក្សា
និងអនុម័តលើពង្រាង ច្បាប់ចំនួន ១១ ផ្តល់មតិចំពោះពង្រាងច្បាប់ចំនួន ១៦
ផ្សេងៗទៀត ការធ្វើវិសោធនកម្មសេចក្តីសម្រេចចិត្តលេខ ៣៥ ស្តីអំពីការបោះ
ឆ្នោតទំនុកទុកចិត្ត ចំពោះអ្នកកាន់ដំណែងក្នុងរដ្ឋសភាក្រុមប្រឹក្សារប្រជាជន
ជាដើម សមាជិកសមាជិការនឹងពិភាក្សាអំពីស្ថានភាពនៅសមុទ្រខាងកើត
ទៀតផង។

“នៅសម័យប្រជុំលើកនេះ រដ្ឋសភានឹងស្តាប់និងពិភាក្សារបាយការណ៍របស់
រដ្ឋាភិបាល ស្តីអំពីស្ថានភាពនៅសមុទ្រខាងកើតផ្តល់មតិចំពោះបញ្ហានេះ
ដោយឈរលើស្មារតីប្តេជ្ញា ការពារអធិបតេយ្យភាពនិងបូរណភាពដែនដី
របស់ប្រទេសជាតិ  ព្រមទាំង រក្សាបរិយាកាសសន្តិភាពស្ថិរភាពដើម្បីអភិវឌ្ឍន៍
ប្រទេសនិងរក្សាទំនាក់ទំនងរវាងប្រជាជន នៃប្រទេសទាំង ២ វៀតណាម-ចិន
ផងដែរ។”

ប្រធានរដ្ឋសភា Nguyen Sinh Hung ក៏បានស្តាប់របាយការណ៍របស់បណ្ដាស្ថាប័ន
នៃ រដ្ឋសភា។ ទន្ទឹមនឹងនោះ រដ្ឋសភាបានស្តាប់របាយការណ៍អំពីសភាពការណ៍
នៅសមុទ្រ ខាងកើតរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ