សម័យប្រជុំលើកទី ៧៤ មហាសន្និបាតអង្គការសហប្រជាជាតិ៖ ប្រធានាធិបតី​អ៊ីរ៉ង់លើកលក្ខខ័ណ្ឌបើកចំហររាល់បញ្ហាចរចាជាមួយអាមេរិក

(VOVWORLD) នាថ្ងៃទី ២៦ ខែកញ្ញា ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានឲ្យដឹងថា ប្រទេសនេះអាចពិភាក្សាអំពីបញ្ហាផ្សេងៗជាមួយអាមេរិក ប្រសិនបើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងបណ្ដាប្រទេសមហាអំណាចត្រូវបានអនុវត្តន៍យ៉ាងពេញលេញ។
សម័យប្រជុំលើកទី ៧៤ មហាសន្និបាតអង្គការសហប្រជាជាតិ៖ ប្រធានាធិបតី​អ៊ីរ៉ង់លើកលក្ខខ័ណ្ឌបើកចំហររាល់បញ្ហាចរចាជាមួយអាមេរិក - ảnh 1 ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani

(រូបថត៖ TTXVN)

ថ្លែងនៅក្នុងសន្និសីទកាសែតនៅខាងក្រៅសម័យប្រជុំលើកទី ៧៤ មហាសន្និបាតអង្គការសហប្រជាជាតិនៅអាមេរិកនោះ លោក Hassan Rouhani បានលើកច្បាស់ថា៖ “ដំបូងបង្អស់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរគួរតែត្រូវបានអនុវត្តន៍យ៉ាងពេញលេញ។ អាមេរិកគប្បីជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះវិញ ហើយដកបទដាក់ទណ្ឌកម្មនានា ក្រោយមកទើបអាចពិភាក្សាអំពីបញ្ហាផ្សេងៗទៀត។ ថ្នាក់ដឹកនាំអ៊ីរ៉ង់រូបនេះបានសង្កត់ធ្ងន់ថាសាធារណរដ្ឋឥស្លាមចង់ឲ្យទីក្រុងវ៉ាស៊ីនតោនលុបចោលរាល់លក្ខខ័ណ្ឌចម្បងឲ្យការចរចាជាមួយទីក្រុងតេអេរ៉ង់ ដែលក្នុងនោះមានគោលនយោបាយដាក់សម្ពាធជាអតិបរិមាទៅលើអ៊ីរ៉ង់ មុនពេលការចារចា។ លោក Rouhani បានប្រកាសថា សមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់គឺមិនអាចចរចារបានឡើយ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ថាអ៊ីរ៉ង់ឈរនៅក្រោយខ្នងការវាយប្រហារទៅលើមូលដ្ឋានចម្រាញ់ប្រេងដ៏សំខាន់ៗរបស់អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃតី ១៤ ខែកញ្ញា ប្រធានាធិបតី លោក Hassan Rouhani បានអះអាងថាប្រទេសនេះមិនជាប់ពាក់ព័ន្ធនឹងករណីនេះ ហេតុដូច្នេះហើយ មិនចាំបាច់ផ្តល់ភស្តុតាងឡើយ។ លោកបានសំណូមពរឲ្យបណ្ដាប្រទេសដែលបានចោទប្រកាន់អ៊ីរ៉ង់ គឺត្រូវ ផ្តល់ភស្តុតាង។ មុននេះ សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងអង់គ្លេសគឺសុទ្ធតែបានទម្លាក់កំហុសឲ្យអ៊ីរ៉ង់ពីបទវាយប្រហារទៅលើមូលដ្ឋានចម្រាញ់ប្រេងនៅ Khurais និង Abqaiq របស់អារ៉ាប៊ីសាអ៊ូឌីត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ