សម័យប្រជុំលើកទី៤០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកនាថ្ងៃទី ១០ ធ្នូ
(VOVWORLD) - ការិយាល័យរដ្ឋសភានៅថ្ងៃទី ៩ ធ្នូនេះ បានឲ្យដឹងថា សម័យប្រជុំលើកទី៤០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែធ្នូ នៅសាលប្រជុំ Tan Trao វិមានរដ្ឋសភា។ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងអនុប្រធានរដ្ឋសភាបានប្តូរវែនគ្នាដឹកនាំសម័យប្រជុំ។
ក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណា និងសម្រេចអំពីការរៀបចំនិងបង្កើតអង្គភាពរដ្ឋបាលថ្នាក់ស្រុក និងឃុំ ដំណាក់កាល ២០២៣ - ២០២៥ របស់ខេត្ត Ninh Binh; ពិនិត្យ និងអនុម័តកម្មវិធីការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា; ផ្តល់មតិយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការគ្រប់គ្រង និងការប្រើប្រាស់មូលនិធិគាំទ្រការវិនិយោគ ជាដើម។
ទាក់ទិននឹងសេចក្តីសម្រេចលើបញ្ហាសំខាន់ៗ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណា និងសម្រេចលើបញ្ហាមួយចំនួនក្នុងវិស័យហិរញ្ញវត្ថុ និងថវិកា ដូចជា៖ ការបំពេញបន្ថែមការប៉ាន់ប្រមាណការចំណាយជាប្រចាំសម្រាប់គណៈកម្មការទន្លេមេគង្គវៀតណាមឆ្នាំ ២០២៤; បំពេញបន្ថែមការប៉ាន់ប្រមាណគម្រោងនៃការចំណាយប្រចាំសម្រាប់ក្រសួង ស្ថាប័នមជ្ឈិម និងបំពេញបន្ថែមការប៉ាន់ប្រមាណគម្រោងនៃការចំណាយឡើងវិញសម្រាប់ថវិកាមជ្ឈិម ដើម្បីអនុវត្តកម្មវិធីគោលដៅជាតិក្នុងឆ្នាំ ២០២៤ ។ល។