សម័យប្រជុំលើកទី៤៩គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកនៅទីក្រុងហាណូយ
![សម័យប្រជុំលើកទី៤៩គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកនៅទីក្រុងហាណូយ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_06_13/c0ce78bd-2b84-4e71-aa57-ea58b2949b5c.jpg) |
សម័យប្រជុំលើកទី៤៩គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកនៅទីក្រុងហាណូយ |
(VOV)_នាព្រឹកថ្ងៃទី១៣ មថិនា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានបើកសម័យប្រជុំលើកទី៤៩ ដើម្បីត្រៀមរៀបចំខ្លឹមសារនានាសំរាប់
សម័យប្រជុំលើកទី១ រដ្ឋសភា នីតិកាលទី១៤។ តាមផែនការ សម័យប្រជុំលើកនេះ គណៈ
កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិចំពោះកម្មវិធីកសាងច្បាប់ បទបញ្ញត្តិអនុវត្ត
ការសន្សំសំចៃ ប្រឆាំងការខ្ជះខ្ជាយ ឆ្នាំ ២០១៥ ការទូទាត់ថវិការដ្ឋឆ្នាំ២០១៤។ ទន្ទឹមនឹងនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានស្ដាប់ក្រុមប្រឹក្សារៀបចំការបោះឆ្នោត
ជាតិ ជូនដំណឹងអំពីលទ្ធផលបោះឆ្នោត សមាជិកសភា នីតិកាលទី១៤ និងក្រុមប្រឹក្សា
ប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០១៦-២០២១៕