សម័យប្រជុំលើកទី៦គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៤

សម័យប្រជុំលើកទី៦គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៤ - ảnh 1
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan

        (VOV)_”បទសរសេរមួយនៅលើកាសែត មានការជះឥទ្ធិពលខ្លាំងក្លាជាង​សកម្ម
ភាពឃ្លាំមើល។ ដូច្នេះ ការឃ្លាំមើលត្រូវអាចបង្ហាញបានកម្លាំងរបស់ខ្លួន ដែល​ប្រជា
ជនប្រគល់អោយរដ្ឋសភា​”។ នេះជាមតិ​របស់​ប្រធានរដ្ឋសភាវៀតណាម លោកស្រី 
Nguyen Thi Kim Ngan នៅក្នុង​កិច្ចប្រជុំ​ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា 
នាព្រឹកថ្ងៃទី២មករា ក្នុងពេលពិនិត្យ​មើលសេចក្ដីសម្រេចចិត្ត ស្ដីអំពីបទបញ្ញត្តិ 
រៀបចំសកម្មភាពឃ្លាំមើលរបស់រដ្ឋ​សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គណៈ
ប្រតិភូសមាជិកសភា និងសមា​ជិកសភា។ ប្រធានរដ្ឋសភា​ លោកស្រី Nguyen Thi
Kim Ngan បានអះអាងថា៖

          “ ឃ្លាំមើលជាភារកិច្ចសំខាន់មួយរបស់រដ្ឋសភា។ ក្នុងអាណត្តិនេះបានមាន
ច្បាប់ហើយ មានក្បាលម៉ាស៊ីនហើយ ឥឡូវនេះត្រូវធ្វើយ៉ាងមេចដើម្បីអនុវត្ត​ត្រឹមត្រូវ
តាមសមត្ថភាពរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ​បណ្ដាគណៈកម្មា
ធិការ និងគណៈប្រតិភូសមាជិកសភា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ