សម័យប្រជុំលើកទី៦គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាល ទី១៣បើកនៅទីក្រុងហាណូយ

(VOVworld) -

សម័យប្រជុំលើកទី 6 គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម នីតិកាល ទី 13 បានបើកនាថ្ងៃទី 19 មិនា នៅទីក្រុងហាណូយ ក្រោយអធិបតីភាពរបស់ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ។ សម័យប្រជុំនេះ នឹងប្រព្រឹត្តិទៅ​ ក្នុងរយះពេល 10​ថ្ងៃ ពីថ្ងៃទី 19ដល់ថ្ងៃទី ទី 27​មិនា ជាមួយខ្លឹមសារសំខាន់ៗជាច្រើន ​ពិសេសគឺការសួរដេញដោលបណ្ដាសមាជិករដ្ឋាភិបាល។ ក្នុងថ្ងៃធ្វើការដើមដំបូង​ គណះកម្មាធិការអចិន្ត្រៃរដ្ឋសភា បានស្ដាប់ គណះកម្មាធិការគំរោងធ្វើវិសោធនកម្ម​នៃរដ្ឋធម្មនុញ្ញ ឆ្នាំ 1992 ថ្លែងរបាយការណ៏ បូកសរុបការអនុវត្ត រដ្ឋធម្មនុញ្ញ ឆ្នាំ 1992 ស្ដាប់ប្រធានគណះកម្មាធិការច្បាប់របស់រដ្ឋសភា សមាជិកគណះកម្មាធិការគំរោង ធ្វើវិសោធនកម្ម នៃរដ្ឋធម្មនុញ្ញ ឆ្នាំ 1992 ថ្លែងរបាយការណ៏ ដើម្បី អចិន្ត្រៃរដ្ឋសភាពិភាក្សារ

          ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung អះអាងថា៖​ ការ​បូក​សរុប វាយតំលៃការអនុវត្ត រដ្ឋធម្មនុញ្ញ ឆ្នាំ 1992 ត្រូវបានបណ្ដាស្ថាប័ន នៃរដ្ឋាភិបាល 

បណ្ដាមហាជន អង្គការ ​នយោបាយ សង្គមអនុវត្តយ៉ាងម៉ត់ចត់៖​”

បូកសរុបការងារអនុវត្ត រដ្ឋធម្មនុញ្ញ ឆ្នាំ 1992 ដើម្បី ឃើញបានសមិទ្ធិផលដែលទទួលបាន របស់រដ្ឋធម្មនុញ្ញ ឆ្នាំ 1992 ក៏ដូចជា សំណូមពរមួយចំនួន ដែលបានដាក់​ចេញ ក្នុងស្ថានភាពថ្មី បន្ទាប់ពីពេល មាន កម្មវិធីនយោបាយកសាង និងអភិវឌ្ឈន៏ ប្រទេសជាតិ។

សម័យប្រជុំលើកទី៦គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាល ទី១៣បើកនៅទីក្រុងហាណូយ  - ảnh 1
ប្រធានរដ្ឋសភា Nguyen Sinh Hung នៅសម័យប្រជុំ​នៃគណះកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម (http://vnexpress.net)


នៅសម័យប្រជុំលើកនេះ បណ្ដាសមាជិកនៃគណះកម្មាធិការអចិន្ត្រៃរដ្ឋសភា នឹងផ្តល់មតិ ចំពោះការត្រៀមរៀបចំអោយ សម័យប្រជុំ លើកទី 3 រដ្ឋសភាវៀតណាម​នីតិកាលទី 13 និងអនុម័ត្តលើ គំរោងច្បាប់ចំនួន៧ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ