សម័យប្រជុំសាមញ្ញខែវិច្ឆិការបស់រដ្ឋាភិបាលវៀតណាម

សម័យប្រជុំសាមញ្ញខែវិច្ឆិការបស់រដ្ឋាភិបាលវៀតណាម - ảnh 1
សម័យប្រជុំសាមញ្ញខែវិច្ឆិការបស់រដ្ឋាភិបាលវៀតណាម

(VOV)_នាថ្ងៃទី១ ធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក
 Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំ​សាមញ្ញខែ​វិច្ឆិកាឆ្នាំ​ ២០១៤របស់រដ្ឋាភិបាលវៀតណាម។ នៅទីនេះ បណ្ដាសមាជិក សមាជិការដ្ឋាភិបាលបានចាត់
ទុកថា៖ស្ថានភាពសេដ្ឋកិច្ចសង្គម ខែវិច្ឆិកា និង១១ខែ​កន្លងទៅ​ទទួលសមិទ្ធិផល
សកម្មលើគ្រប់វិស័យ។ ជាពិសេសគឺ​ម៉ាក្រូសេដ្ឋកិច្ចបន្តស្ថិរភាព អតិផរណាត្រូវ
បានទប់ស្កាត់ …លៗ

          ថ្លែងមតិនៅទីនេះ ​ លោក Nguyen Tan Dung បានស្នើគ្រប់ក្រសួង ​ស្ថាប័ន
 បន្តជ្រួតជ្រាបគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងប្រមូលផ្តុំ​ដោះស្រាយការលំ
បាក​ចំពោះផលិតកម្មអាជីវកម្ម។ តាមនោះ ​គ្រប់ក្រសួង សា្ថប័នតាមដានអោយ
បានជាប់ជានិច្ចអំពីស្ថានភាព ម្ចាស់ការ សកម្មបញ្ជាណែនាំ ​ដើម្បី ​ ស្ថិរភាពម៉ា
ក្រូសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ អនុវត្តបណ្ដាដំណោះស្រាយ​ ប្រមូលផ្តុំគ្រប់កម្លាំង
 លើកទឹកចិត្តវិនិយោគសង្គម …លៗ

          លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានបញ្ជាណែនាំគ្រប់ក្រសួង​ 
ស្ថាប័ននិងតំបន់ត្រូវបន្តយកចិត្តទុកដាក់ បញ្ជាណែនាំអនុវត្តល្អនូវរាល់​គោល
នយោបាយចំពោះអ្នកមានគុណបការះ សុខុមាលភាពសង្គម ​លាតត្រដាងអនុ
វត្តបណ្ដាកម្មវិធីបង្កើតការងារធ្វើ កាត់បន្ថយភាពក្រីក្រ​ប្រកបដោយចីរភាពនិង
កសាងជនបទថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ