សមូហភាពនិងបុគ្គល៨១នាក់ទទួលបានកិត្តនាមជលផលវៀតណាមគុណភាពមាសឆ្នាំ២០១៧

(VOVWORLD) -នាយប់ថ្ងៃទី២២ធ្នូនៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានរួម សហការជាមួយសមាគមរបរនេសាទ វៀតណាមនិងទស្សនាវដ្តីជលផលវៀតណាម លើកតម្កើងនិងប្រគល់កិត្តនាម “ជលផល វៀតណាមគុណភាពមាសឆ្នាំ២០១៧”។
សមូហភាពនិងបុគ្គល៨១នាក់ទទួលបានកិត្តនាមជលផលវៀតណាមគុណភាពមាសឆ្នាំ២០១៧ - ảnh 1

សមូហភាពនិងបុគ្គល៨១នាក់ទទួលបានកិត្តនាមជលផលវៀតណាមគុណភាពមាសឆ្នាំ២០១៧

ក្រោយរយៈពេល៦ខែបំផុស គណៈចាត់តាំងកម្មវិធីបានជ្រើសរើស “កិត្តនាម ជលផលវៀតណាមគុណភាពមាសឆ្នាំ២០១៧” លើកទី៤ឆ្នាំ ២០១៧ ដែលទទួលបាន ការចុះបញ្ជីរបស់សមូហភាពនិងបុគ្គលជាង ២០០ទូទាំងប្រទេស។ ក្រោយការពិនិត្យ គណៈចាត់តាំងបានជ្រើសរើសសមូហភាពនិងបុគ្គលចំនួន៨១ដែលមានការរួមចំណែក សំខាន់សម្រាប់ផ្នែកជលផលវៀតណាមនាពេលកន្លងទៅ។ អញ្ជើញថ្លែងមតិក្នុងពិធី អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Van Tam បាន លើកច្បាស់ថា៖

        “កិត្តនាម “ជលផលវៀតណាមគុណភាពខ្ពស់ឆ្នាំ២០១៧” លើកនេះមិនត្រឹមតែ ជួយលើកទឹកចិត្តសមូហភាព បុគ្គល និងសហគ្រាស ធ្វើសកម្មភាពក្នុងផ្នែកជលផល សកម្មអនុវត្ត លើកកំពស់តម្លៃផលិតផល កសាងនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញា។ មិន ត្រឹមតែប៉ុណ្ណោះ គឺលើកទឹកចិត្តឲ្យអ្នកវិទ្យាសាស្ត្រស្រាវជ្រាវ អនុវត្តវិទ្យាសាស្ត្របច្ចេក វិទ្យាទៅក្នុងផលិតកម្ម នាំមកប្រសិទ្ធភាពសេដ្ឋកិច្ច លើកកំពស់ប្រសិទ្ធភាពប្រកួត ប្រជែងក្នុងសម័យធ្វើសមាហរណកម្មអន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ