ស៊ីរី និងអ៊ីស្រាអែល "តបតវិញ" ដោយមីស៊ីល

(VOVWORLD) -អ៊ីស្រាអែលបានបាញ់រ៉ុកកែត ជាច្រើនគ្រាប់ តម្រង់លើទីតាំងយោធានៅតំបន់ទីក្រុង al- Baath ខេត្ត Qunaitera ស៊ីរីភាគខាងត្បូង។
ស៊ីរី និងអ៊ីស្រាអែល  ស៊ីរី និងអ៊ីស្រាអែល "តបតវិញ" ដោយមីស៊ីល

នាថ្ងៃទី ១០ ឧសភា កងកម្លាំងការពារលំហអាកាសរបស់ស៊ីរីបានវាយប្រហារទប់ស្កាត់ដោយជោគជ័យនូវមីស៊ីលជាច្រើនគ្រាប់របស់ អ៊ីស្រាអែល។យោងតាមទូរទស្សន៍រដ្ឋស៊ីរីបានឲ្យដឹងថា៖ អ៊ីស្រាអែលបានបាញ់រ៉ុកកែត ជាច្រើនគ្រាប់ តម្រង់លើទីតាំងយោធានៅតំបន់ទីក្រុង al- Baath ខេត្ត Qunaitera ស៊ីរីភាគខាងត្បូង។ ទោះបីជាយ៉ាងណាក៏ដោយ កឺមិនមានព័ត៌មានអំពីការខូចខាតដែល បណ្ដាលឡើងដោយការវាប្រហារពោលខាងលើនៅឡើយ។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Jonathan Conricus នាថ្ងៃដដែលបានឲ្យដឹងថា៖ កងកម្លាំងអ៊ីរ៉ង់នៅស៊ីរីបានបាញ់រ៉ុកកែតប្រមាណ ២០ គ្រាប់ តម្រង់ទៅលើគោលដៅរបស់អ៊ីស្រាអែលនៅក្នុងតំបន់វាលទំនាប Golan។ តាមលោករូបនេះថា៖  អ៊ីស្រាអ៊ែលបានទប់ស្ដាត់ គ្រាប់រ៉ុកកែតមួយចំនួន ដោយមិនរងការខូចខាតឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ