ស៊ីរី៖ការប៉ះទង្កិចនៅទីក្រុង Raqqa ធ្វើឲ្យមនុស្សជិត៧០នាក់ត្រូវស្លាប់

ស៊ីរី៖ការប៉ះទង្កិចនៅទីក្រុង Raqqa ធ្វើឲ្យមនុស្សជិត៧០នាក់ត្រូវស្លាប់ - ảnh 1
ស៊ីរី៖ការប៉ះទង្កិចនៅទីក្រុង Raqqa ធ្វើឲ្យមនុស្សជិត៧០នាក់ត្រូវស្លាប់ (amnestyusa.org)

        Vovworld-នាថ្ងៃទី២៥វិច្ឆិកាការប៉ះទង្កិចរវាងកងទ័ពស៊ីរីនិងកំលាំងរដ្ឋ​ឥស្លាម
​ស្វ័យប្រកាស IS នៅទីក្រុង Raqqa នៅភាគឥសាន្តនៃប្រទេសនេះ​ដែល​ធ្វើ​ឲ្យ
មនុស្ស៦៣នាក់ត្រូវស្លាប។ គិតតាំងពីទីក្រុង Raqqa ត្រូវកំលាំង IS ទន្ទ្រាន​កាន់
កាប់នោះ កងទ័ពស៊ីរីបានបង្កើនការវាយប្រហារតម្រង់ទៅលើមូលដ្ឋាន​របស់ IS
នៅភាគឥសាន្តនេះ។ នាថ្ងៃទី២៥កងទ័ពជើងអាកាស​របស់ស៊ីរី​បាន​ដំណើរការ
វាយប្រហារ៧លើកតម្រង់ទៅលើមូលដ្ឋាននានានៅខេត្តភាគខាង​ត្បូង Daraa របស់
ក្រុម Al Nusra ជាកំលាំងប្រឆាំងមានការទាក់ទងជាមួយ​បណ្ដាញ Alqaeda។ បណ្ដា
ការប៉ះទង្កិចនៅបន្តប្រព្រឹត្តទៅនាថ្ងៃដដែលនៅ Daraa រវាងកងទ័ពស៊ីរីនិងក្រុមជ្រុល
និយមក្នុងនោះមេបញ្ជាការម្នាក់របស់ក្រុម​ប្រឆាំង Ansar al Sharia ត្រូវបានកំទិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ