សារទូរលេខចូលរួមរំលែទុក្ខចំពោះការរញ្ជួយដីនៅតំបន់ស្វយ័តទីបេ ប្រទេសចិន

(VOVWORLD) - គិតត្រឹមម៉ោង ៦ ល្ងាចថ្ងៃទី ៧ មករា ម៉ោងនៅវៀតណាម អាជ្ញាធរបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ១២៦ នាក់បានស្លាប់ និង ១៨៨ នាក់រងរបួស មនុស្ស ២៨ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប្រជាជនទីក្រុងដើម្បីព្យាបាល ផ្ទះចំនួន  ៣.៦០៩ ខ្នងត្រូវបំផ្លាញ់ក្រោយគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានរញ្ជួលស្រុក Dingri ទីក្រុង Shigatse ក្នុងតំបន់ស្វយ័តទីបេ នៅព្រឹកថ្ងៃដដែល។

ដោយទទួលបានព័ត៌មានថា  កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ គ្រោះរញ្ជួយដីដ៏ធំមួយបានកើតឡើងនៅតំបន់ស្វយ័តទីបេ ប្រទេសចិន បណ្តាលឲ្យមនុស្សស្លាប់និងរបួសជាច្រើននាក់ នៅថ្ងៃដដែលនោះ អគ្គលេខាបក្ស លោក តូ ឡឹម បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ, ប្រធានរដ្ឋលោក លឿង គឿង ផ្ញើរសារចូលរួមរំលែកទុក្ខជូនចំពោះអគ្គលេខាបក្ស  ប្រធានរដ្ឋចិនក្រុមប្រឹក្សារដ្ឋចិន លោក Xi Jinping; នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានផ្ញើសាររំលែកទុក្ខជូននាយករដ្ឋមន្ត្រីលោក Li Qiang; ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានផ្ញើសាររំលែកទុក្ខជូនចំពោះប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជន ទូទាំងប្រទេសចិនលោក Zhao Leji។

សារទូរលេខចូលរួមរំលែទុក្ខចំពោះការរញ្ជួយដីនៅតំបន់ស្វយ័តទីបេ ប្រទេសចិន - ảnh 1ផ្ទះសម្បែងត្រូវបានបំផ្លាញបន្ទាប់ពីរញ្ជួយដីនៅក្នុងស្រុក Dingri ក្រុង Xigaze តំបន់ស្វយ័ត ទីបេ ប្រទេសចិន កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ រូបថត៖ THX/TTXVN

នាថ្ងៃដដែល លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស លោក Le Hoai Trung បានផ្ញើរសារចូលរួមរំលែកទុក្ខជូនចំពោះប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃគណៈកម្មាធិការមជ្ឈិមចិន លោក Liu Jianchao; ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានផ្ញើសាររំលែកទុក្ខជូនប្រធានការិយាល័យកិច្ចការបរទេសមជ្ឈឹម រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។

គិតត្រឹមម៉ោង ៦ ល្ងាចថ្ងៃទី ៧ មករា ម៉ោងនៅវៀតណាម អាជ្ញាធរបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ១២៦ នាក់បានស្លាប់ និង ១៨៨ នាក់រងរបួស មនុស្ស ២៨ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប្រជាជនទីក្រុងដើម្បីព្យាបាល ផ្ទះចំនួន  ៣.៦០៩ ខ្នងត្រូវបំផ្លាញ់ក្រោយគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានរញ្ជួលស្រុក Dingri ទីក្រុង Shigatse ក្នុងតំបន់ស្វយ័តទីបេ នៅព្រឹកថ្ងៃដដែល។

អាជ្ញាធរមូលដ្ឋានបានចល័តសមាជិកជាង ១២.០០០ នាក់ជាកងកម្លាំងសង្គ្រោះបន្ទាន់ អ្នកពន្លត់អគ្គីភ័យ   ប៉ូលីស យោធា និងកងកម្លាំងសង្គ្រោះបន្ទាន់ឃុំ ... ដើម្បីចូលរួមក្នុងសកម្មភាពស្វែងរក និងជួយសង្គ្រោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ