ស៊ីរីបានដាក់ពាក្យប្តឹងតវ៉ាអ៊ីស្រាអែលជាផ្លូវការឡើង អ.ស.ប.

(VOVworld) – នាថ្ងៃទី ៣១ មករា ក្រសួងការបរទេសស៊ីរីបានដាក់ពាក្យប្តឹងតវ៉ា អ៊ីស្រាអែលជាផ្លូវការឡើង អ.ស.ប.។ ដោយសារ អ៊ីស្រាអែលបានវាយប្រហា
ដោយយន្តហោះទៅលើមណ្ឌលស្រាវជ្រាវយោធាមួយរបស់ស៊ីរី ជិតនឹងរដ្ឋធានី
Damascus ។ នាថ្ងៃដ៏ដែល ប្រធានសម្ព័ន្ធអារ៉ាប់ លោក Nabil al-Arabi បានថោល ទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារនេះ។ ទន្ទឹននឹងនោះ លោក Nabil al-
Arabi បានសង្កត់ធ្ងន់ថា៖ ទង្វើនេះរបស់អ៊ីស្រាអែលបានរំលោភលើអធិបតេយ្យ
ភាពរបស់ស៊ីរី។ លោក Nabil al-Arabi បានអះអាងទៀតថា៖ អ៊ីស្រាអែលត្រូវមាន
ការទទួលខុសត្រូវចំពោះរាល់ផលវិបាកនៃការវាយប្រហារដោយយន្តហោះរបស់
ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ