ស៊ីរីប្រកាសបណ្ដាបេក្ខជនប្រធានាធិបតី

ស៊ីរីប្រកាសបណ្ដាបេក្ខជនប្រធានាធិបតី - ảnh 1
លោក Bashar Hafez Al Assad (TTXVN)

(VOV)_តុលាការដ្ឋធម្មនុញ្ញកំពូលរបស់ស៊ីរី នាថ្ងៃទី ៤ ឧសភា បាន​ទទួលស្គាល់ បេក្ខជនចំនួន៣រូប​ ក្នុងចំណោម​មនុស្ស២៤នាក់ ដែលបានចុះឈ្មោះប្រជែង​ក្នុងការ​
បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដែលគ្រោងប្រព្រឹត្តទៅនាថ្ងៃទី ៣ មិថុនា ខាងមុខ
នេះ។ អ្នកនាំពាក្យរបស់តុលាការដ្ឋធម្មនុញ្ញកំពូល លោក Amjad Al Khadra បានអោយ
​ដឹង​ថា​៖​ ​បន្ទាប់ពីពេលពិនិត្យមើលសំណុំឯកសារចំនួន២៤ ដែល​ចុះឈ្មោះប្រជែងក្នុង
ការ​បោះឆ្នោត តុលាកាបានទទួលស្គាល់បេក្ខជនចំនួន៣រូបគឺ៖ លោក Maher Abdel
Hafiz Hajjar , លោក Hassan Abdallah Al Nuri និងលោក Bashar Hafez Al Assad ដែលជាប្រធានាធិបតីកំពុងកាន់ដំណែង។ ​បណ្ដាមន្ត្រី​រដ្ឋា​ភិបាល​ស៊ីរីបានបង្ហាញគំនិត
របស់ខ្លួនថា៖ ​ លោក Bashar Hafez Al Assad ​មានលទ្ធភាពនឹងទទួលដំណែង ជាប្រធា នាធិបតីជាថ្មីម្ដងទៀតដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ