សារព័ត៌មានកូរ៉េខាងជើងអំពាវនាវឲ្យអាមេរិកលុបចោលវិធានដាក់ទណ្ឌកម្ម

(VOVWORLD) - នាថ្ងៃទី៦ ខែសីហា កាសែតប្រចាំថ្ងៃ Rodong Sinmun របស់ទីភ្នាក់ងារបញ្ចេញ មតិនៃបក្សពលករកូរ៉េខាងជើងបានអំពាវនាវអាមេរិកលុបចោលវិធានការដាក់ ទណ្ឌកម្មខណៈពេលដែលទីក្រុងព្យុងយ៉ាងបានបង្ហាញសុចន្ទៈយ៉ាងច្បាស់លាស់ ដូចជាការបញ្ឈប់សកម្មភាពធ្វើពិសោធន៍អាវុធនុយក្លេអ៊ែរ និងប្រគល់អដ្ឋិធាតុ ទាហានអាមេរិកដែលត្រូវបានសំលាប់ក្នុងគ្រាសង្គ្រាមកូរ៉េខាងជើង (ឆ្នាំ១៩៥០-១៩៥៣)។
សារព័ត៌មានកូរ៉េខាងជើងអំពាវនាវឲ្យអាមេរិកលុបចោលវិធានដាក់ទណ្ឌកម្ម - ảnh 1មូលដ្ឋានពិសោធន៍នុយក្លេអ៊ែរ Punggye-ri នៅខេត្ត Hamgyong នៃប្រទេសកូរ៉េខាងជើង

កាសែតនេះក៏បានអះអាងដែរថា វិធានការជាក់ស្តែងរបស់ទីក្រុងព្យុងយ៉ាងបាន បញ្ហាញឲ្យឃើញថាសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិគ្មានហេតុផលណាមួយដើម្បីអនុវត្តនោះឡើយ។ ក៏ប៉ុន្តែ មានព័ត៌មានជាច្រើនពីក្រសួងការបរទេសអាមេរិកបានសរឲ្យឃើញថា ក្រសួង នេះនឹងមិនបន្ធូរបន្ថយនូវវិធានការដាក់ទណ្ឌកម្មឡើយលុះត្រាតែបំពេញទាំងអស់នូវដំណើរការរំលាយនុយក្លេអ៊ែរឬក៏រឹតបន្តឹងនូវវិធានការនានាផងដែរ។ កាសែត នេះ បានបញ្ជាក់ទៀតថាវិធានការដាក់ទណ្ឌកម្មនឹងមិនអាចជួយជម្រុញទំនាក់ទំនង ទ្វេភាគីបានទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ