សារព័ត៌មានជប៉ុនចុះផ្សាយអំពីទំនាក់ទំនងសហប្រតិបតិ្តការវៀតណាម-ជប៉ុន

សារព័ត៌មានជប៉ុនចុះផ្សាយអំពីទំនាក់ទំនងសហប្រតិបតិ្តការវៀតណាម-ជប៉ុន - ảnh 1

(VOVworld) - កាសែតជប៉ុនបានចុះផ្សាយដោយព្រមៗគ្នាក្នុងច្បាប់ចេញនាថ្ងៃទី១៦
និងថ្ងៃទី១៧ កញ្ញា អំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាបក្សកុម្មុយនីស្ត
វៀតណាមលោក Nguyen Phu Trong និងវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងវៀត
ណាម-ជប៉ុនលើគ្រប់វិស័យ។ដោយចំណងជើង “សេចក្ដីថ្លែងការណ៍រួមវៀតណាម-
ជប៉ុន៖ កិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួតលើវិស័យសេដ្ឋកិច្ចនិងសន្តិសុខនៅ
សមុទ្រ” អត្ថបទលើកាសែត “Sankei” ដែលជាកាសែតសេដ្ឋកិច្ចជួរមុខរបស់ជប៉ុន
បានសង្កត់ធ្ងន់ថា ជប៉ុនត្រៀមខ្លួនជាស្រេចបង្កើនទំនាក់ទំនងសហប្រតិបតិ្តការជា
មួយវៀតណាមដើម្បីលើកកំពស់សមត្ថភាពអនុវត្តច្បាប់នៅសមុទ្រ របស់វៀត
ណាម ព្រមទាំងអះអាងនូវភាពចាំបាច់នៃការបង្កើនក្រមប្រតិបតិ្តសំរាប់ ភាគីនានា
នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័ស។លើវិស័យសេដ្ឋកិច្ច ភាគីទាំងពីរនឹង
សហការយ៉ាងស្អិតរមួត ឆ្ពោះទៅការសំរេចដំណើរការចរចារលើកិច្ចព្រមព្រៀង
ដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រឆ្លងសមុទ្រប៉ាស៊ីហ្វិក (TPP) យ៉ាងឆាប់ៗ។
កាសែតធំផ្សេងៗរបស់ជប៉ុនក៏បានចុះផ្សាយអំពីកិច្ចសហប្រតិបតិ្តការវៀតណាម-
ជប៉ុនក្នុងវិស័យសន្តិសុខនិងសេដ្ឋកិច្ចផងដែរ ក្នុងនោះខ្លឹមសារគួរឲ្យទាក់ទាញ
នោះគឺកិច្ចសន្យារបស់ជប៉ុនដែលជួយឧបត្ថម្ភវៀតណាមកសាងមន្ទីពេទ្យ Cho Ray
 នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ