សារព័ត៌មានជប៉ុនអំពាវនាវឲ្យចិនគោរពច្បាប់អន្តរជាតិ

សារព័ត៌មានជប៉ុនអំពាវនាវឲ្យចិនគោរពច្បាប់អន្តរជាតិ  - ảnh 1
សារព័ត៌មានជប៉ុនអំពាវនាវឲ្យចិនគោរពច្បាប់អន្តរជាតិ (VNA)


(VOVworld) – ទាក់ទិនដល់សាលក្រមរបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍នៅ
ក្រុងឡេអេរ ប្រទេសហូឡង់ ស្តីពីការប្តឹងតវ៉ារបស់ហ្វីលីពីនចំពោះចិន ការសែត​
ធំៗរបស់ជប៉ុន ដូចជា “Sankei” “Asahi” និង “Yomiuri” បានចុះផ្សាយអត្ថបទ
ជា ច្រើនអំពាវនាវឲ្យចិនប្រតិបត្តិតាមច្បាប់អន្តរជាតិ។ កាសែត “Sankei”
បានសង្កត់ ធ្ងន់ថា៖ តុលាកាមជ្ឈត្តកម្មអចិន្ត្រៃយ៍បានបដិសេធទាំងស្រុងការ
ទាមទាខុសឆ្គង អំពីផែនទី ៩ កំណាត់របស់ចិនលើសមុទ្រខាងកើត ព្រមទាំង
 អំពាវនាវដាក់ សម្ពាធតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីស្នើឲ្យ
ប៉ែកាំងទទួលស្គាល់ សាលក្រម។ តាមកាសែតនេះថា គោលជំហររបស់ចិនមិន
ទទួលស្គាល់សាល ក្រមរបស់តុលាការបានធ្វើឲ្យប្រទេសនេះឯតោភាគីខ្លួន
ក្នុងសហគមន៍អន្តរជាតិ។ កាសែត  “Asahi” បានអំពាវនាវឲ្យចិនក្លាយទៅ
ជាប្រទេសមានការទទួលខុសត្រូវ ក្នុងការរក្សាសណ្ឋាប់ធ្នាប់តាមច្បាប់អន្តរជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ