សារព័ត៌មានត្រូវការរក្សាស្មារតីបដិវត្តន៍ឲ្យបានរឹងមាំ

(VOVWORLD) - អញ្ជើញថ្លែងនៅពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិនាយប់ថ្ងៃទី២១ មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា សារព័ត៌មានត្រូវការរក្សាភ្ជាប់ស្មារតី បដិវត្តន៍ ក៏ដូចជារក្សាជំនឿជាក់របស់ប្រជាជនចំពោះបក្សនិង រដ្ឋទៀតផង។
សារព័ត៌មានត្រូវការរក្សាស្មារតីបដិវត្តន៍ឲ្យបានរឹងមាំ - ảnh 1នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិ។ (រូបថត៖ VOV)

លោកនាយករដ្ឋមន្រ្តីបានអះអាងថា បក្សនិងរដ្ឋជានិច្ចកាលគោរពការ រួមចំណែករបស់អ្នកសារព័ត៌មានទាំងអស់។ សារព័ត៌មានបដិវត្តន៍កាន់តែរីក ធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយរួមចំណែកយ៉ាងសំខាន់ទៅក្នុងបុព្វហេតុ បដិវត្តន៍ដណ្ដើមឯករាជ្យ ឯកភាពជាតិ កសាងនិងការពារមាតុប្រទេសវៀត ណាមសង្គមនិយម។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញ មានប្រសាសន៍ថា៖

“សារព័ត៌មានត្រូវការរក្សាឲ្យបានរឹងមាំនូវស្មារតីបដិវត្តន៍ក៏ដូចជាជំនឿជាក់របស់ប្រជាជនចំពោះបក្សនិងរដ្ឋ រួមចំណែកបង្កើតឡើងការស្រុះចិត្ត គំនិតនិងជំនឿជាក់ក្នុងសង្គម រីកសាយភាយថាមពលដ៏សកម្មទៅកាន់ ប្រជាជនគ្រប់រូប បំផុសឡើងសេចក្ដីស្នេហាជាតិនិងស្មារតីសាមគ្គីជាតិ ដើម្បីឆ្ពោះទៅប្រទេសវៀតណាមមួយប្រកបដោយភាពខ្លាំងមាំមួននិង សម្បូររុងរឿងនាឆ្នាំ២០៤៥។ ទន្ទឹមនឹងវិធីសាស្ត្រប្រពៃណី សារព័ត៌មានក៏ ត្រូវការឈានមុខគេក្នុងការផ្ទេរប្ដូរឌីជីថល អនុវត្តបច្ចេកវិទ្យាឌីជីថលដើម្បី ផ្លាស់ប្ដូរវិធីធ្វើសារព័ត៌មាន ព្រមទាំងដើរតួនាទីដ៏ធំជាងក្នុងការលើកកំពស់ ចំណេះដឹងរបស់ប្រជាជន រក្សាអត្តសញ្ញាណជាតិ អភិវឌ្ឍវប្បធម៌និងមនុស្ស វៀតណាមផងដែរ”។

ក្នុងក្របខ័ណ្ឌពានរង្វាន់សារព័ត៌មានជាតិលើកទី១៤ គណៈចាត់តាំង បានប្រគល់ រង្វាន់ជូនចំពោះវណ្ណកម្មសារព័ត៌មានឆ្នើមៗចំនួន១៤០។ លើ វិស័យផ្សាយសម្លេង វិទ្យុសម្លេងវៀតណាម (VOV) ទទួលបានរង្វាន់ថ្នាក់ A ១រង្វាន់ ថ្នាក់ B ២រង្វាន់ ថ្នាក់ C ៤រង្វាន់ និងរង្វាន់លើកទឹកចិត្ត១រង្វាន់ទៀត៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ