សារព័ត៌មានបារាំងវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាលោក Nguyen Phu Trong

(VOVWORLD) - សារព័ត៌មានបារាំងក្នុងប៉ុន្មានថ្ងៃកន្លងទៅ បានផ្សាយព័ត៌មាននិងអត្ថបទជា ច្រើនស្ដីពីដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាលោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅបារាំង តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតី លោក Emmanuel Macron ចាប់ពីថ្ងៃទី២៥ដល់ទី២៧ មីនា។ 

  ក្រោមចំណងជើង ថា "យថាទស្សន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងវៀតណាម-បារាំង” កាសែត Le Monde បានចុះផ្សាយអត្ថបទសរសេររបស់អគ្គលេខាលោក Nguyen Phu Trong ស្ដីពីយថាទស្សន៍នៃទំនាក់ទំនងជាប្រពៃណីរវាងប្រទេសទាំងពីរ។ ក្នុងអត្ថបទនេះ លោកអគ្គលេខាវៀតណាមបានអះអាងថា ក្នុងអំឡុង៤៥ឆ្នាំកន្លងទៅ បារាំងជា និច្ចកាលជាដៃគូជួរមុខរបស់វៀតណាម ហើយនាបច្ចុប្បន្នប្រទេសទាំងពីរមាន លក្ខណៈងាយស្រួលជាច្រើនដើម្បីបង្កើនទំនាក់ទំនង។

        កាសែត Les Echos នាថ្ងៃទី២៧ មីនា បានចុះផ្សាយព័ត៌មានថា ក្នុងក្រប ខ័ណ្ឌដំណើរទស្សនកិច្ចនៅបារាំង អគ្គលេខាលោក Nguyen Phu Trong បានជួប ចរចាជាមួយប្រធានាធិបតីលោក Eummanuel Macron ដោយគោលដៅចម្បងគឺ ជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច។

        ក្នុងពេលនោះ លោកស្រី Lisa Sankari អ្នកយកព័ត៌មានមួយរូបនៃកាសែត L’Humanite ជាស្ថាប័នបញ្ចេញមតិរបស់គណៈបក្សកុម្មុយនិស្តបារាំង បានចាត់ ទុកថា ដំណើរទស្សនកិច្ចលើកនេះប្រព្រឹត្តទៅនាពេលវេលាសំខាន់មួយ ខណៈ ដែលបារាំងជាសមាជិកក្រុមប្រឹក្សាអ.ស.ប ហើយអាចដើរតួនាទីសំខាន់ក្នុងការ ជួយឧបត្ថម្ភវៀតណាមបើកទ្វារចូលកាន់អឺរ៉ុប៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ