សារព័ត៌មានស.ប.ប កូរ៉េបានអំពាវនាវឱ្យកូរ៉េខាងត្បូងឈប់ធ្វើសមយុទ្ធ

(VOVWORLD) - នាថ្ងៃទី ២០ ខែមីនា គេហទំព័ររបស់ស.ប.ប កូរ៉េ Uriminzokkiri បានរិះគន់កូរ៉េខាងត្បូងចំពោះការរៀបចំផែនការធ្វើសមយុទ្ធយោធាដាច់ដោយឡែករបស់កងទ័ពកូរ៉េខាងត្បូង ទោះបីជាទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៊ីនតោនបានកាត់បន្ថយទំហំនៃការធ្វើសមយុទ្ធរួម រវាងអាមេរិកនិងកូរ៉េខាងត្បូង ដោយបានចាត់ទុកថានេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាកិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាង។
សារព័ត៌មានស.ប.ប កូរ៉េបានអំពាវនាវឱ្យកូរ៉េខាងត្បូងឈប់ធ្វើសមយុទ្ធ - ảnh 1 ការធ្វើសមយុទ្ធ Sangyong

នៅក្នុងអត្ថបទវិចារណកមួយ Uriminzokkiri បានអះអាងថាការធ្វើសមយុទ្ធ Sangyong និង Ulchi Taegeuk របស់កូរ៉េខាងត្បូង គ្រោងនឹងរៀបចំឡើងគឺជា "បញ្ហាសាកល្បងខុសយ៉ាងខ្លាំង" សំរាប់ក្តីសង្ឃឹមនៃសុខសន្តិភាព ព្រមទាំងរំលោភបំពានលើកិច្ចព្រមព្រៀងដែលស.ប.ប កូរ៉េនិងកូរ៉េខាងត្បូងសម្រេចបាន។ Uriminzokkiri បានអំពាវនាវឱ្យបញ្ឈប់រាល់សកម្មភាពនៃ "ការហ្វឹកហ្វឺនសង្រ្គាម" ទាំងអស់ ដោយអះអាងថាសកម្មភាពនេះអាចនាំឱ្យវាយទម្លុះទំនាក់ទំនងអន្តរ    កូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ