សារព័ត៌មានឡាវចុះផ្សាយអត្ថបទសរសេរជាច្រើន អបអរសាទរ​ដំណើរទស្សនកិច្ច​ជា​ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh

(VOVWORLD) - កាសែត Pasaxon ដែលជាស្ថាប័នបញ្ចេញមតិរបស់បក្សប្រជាជនបដិវត្តន៍ឡាវបានចុះផ្សាយអត្ថបទវិចារណកថាមួយនៅទំព័រមុខដែលមានចំណងជើងថា “អបអរសាទរយ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវរបស់នាយករដ្ឋមន្ត្រីវៀតណាម”។
សារព័ត៌មានឡាវចុះផ្សាយអត្ថបទសរសេរជាច្រើន អបអរសាទរ​ដំណើរទស្សនកិច្ច​ជា​ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រីឡាវ Sonexay Siphandone ។ រូបថត៖ Duong Giang/VNA

កាសែតធំៗរបស់ឡាវ កាលពីថ្ងៃទី ១១ មករា បានចុះផ្សាយអត្ថបទវិចារណកថា អបអរសាទរដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិកឡាវរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh។ កាសែត Pasaxon ដែលជាស្ថាប័នបញ្ចេញមតិរបស់បក្សប្រជាជនបដិវត្តន៍ឡាវបានចុះផ្សាយអត្ថបទវិចារណកថាមួយនៅទំព័រមុខដែលមានចំណងជើងថា “អបអរសាទរយ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវរបស់នាយករដ្ឋមន្ត្រីវៀតណាម”។ អត្ថបទសរសេរបានលើកច្បាស់ថា៖ ដោយមានទំនាក់ទំនងជិតស្និទ្ធអស់រយៈពេលជាច្រើនទស្សវត្សរ៍មក ទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរឡាវ-វៀតណាម កាន់តែស៊ីជម្រៅ និងប្រកបដោយមានប្រសិទ្ធភាពលើគ្រប់វិស័យ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការនយោបាយ ការទូត ការពារជាតិ សន្តិសុខ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក៏កាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ នៅឆ្នាំ២០២៣ ប្រទេសទាំងពីរឡាវ និងវៀតណាមនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ; បន្តជួយគ្នាទៅវិញទៅមក ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនោះ កាសែត Pathed Lao របស់ទីភ្នាក់ងារសារព័ត៌មានឡាវ (KPL) បានចុះផ្សាយអត្ថបទវិចារណកថាក្រោមចំណងជើងថា៖"អបអរសាទរដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវរបស់នាយករដ្ឋមន្ត្រីវៀតណាម"។ អត្ថបទសរសេរបានលើកច្បាស់ថា៖ ដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh លើកនេះបានបញ្ជាក់ម្តងទៀតនូវសេចក្តីប្រាថ្នា និងបំណងប្រាថ្នាឥតងាករេរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរក្នុងការបន្តប្រពៃណីស្និទ្ធស្នាលយ៉ាងជ្រាលជ្រៅ ជំជឿទុកចិត្តគ្នាទៅវិញទៅមក ស្មោះសរ បរិសុទ្ធ ដែលកម្រមាននៅលើពិភពលោករវាងប្រទេសទាំងពីរ ឡាវ-វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ