សារព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅអាមេរិករបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc

(VOVWORLD) -នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិ ភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ទើបនឹងបញ្ចប់ប្រកប ដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក។សារព័ត៌មានអន្តរជាតិសុទ្ធ តែវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី  ថ្នាក់ដឹក នាំអាស៊ីអាគ្លេយ៍ដំបូងមកសេតវិមានក្នុងអាណត្តិប្រធានាធិបតី លោក Donald Trump ព្រមទាំងពិនិត្យថា ដំណើរទស្សនកិច្ចនេះ បង្កើតឧត្តមភាពសម្រាប់វៀត ណាមក្នុងទំនាក់ទំនងជាមួយរដ្ឋអំណាចអាមេរិក។

សារព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅអាមេរិករបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc - ảnh 1ប្រធានាធិបតីអាមេរិក លោក Donald Trump ទទួលស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅសេតវិមាន

(រូបថតៈ Reuters.

ទីភ្នាក់ងារសារព័ត៌មាន ABC News បានផ្សាយផ្ទាល់រូបភាពលោកប្រធានា ធិបតី Donald Trump ទទួលជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅសេតវិមាន ព្រមទាំងសង្កត់ធ្ងន់ថា លោកនាយករដ្ឋមន្ត្រីវៀតណាម ជាថ្នាក់ដឹកនាំអាស៊ីអាគ្នេយ៍ដំបូងមកទស្សនាសេតវិមានក្នុងអាណត្តិរបស់ប្រធានាធិបតីថ្មីរបស់អាមេរិក។

        សារព័ត៍មានអាមេរិកក៏បានវាយតម្លៃខ្ពស់ចំពោះដំណើទស្សនកិច្ចរបស់នាយក រដ្ឋមន្ត្រី លោក Nguyen Xuan Phuc ផងដែរ។ យោងតាម The Washington Times ការដែលលោក Trump ទទួលស្វាគមន៍លោក Nguyen Xuan Phuc នៅសេតវិមាន គឺអះអាងនូវតួនាទីកាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃរបស់វៀតណាមក្នុងយុទ្ធសាស្ត្ររបស់រដ្ឋអំណាចប្រធានាធិបតីលោក Donald Trump នៅអាស៊ី។ក្នុងពេលជាមួយគ្នា នោះ សារព័ត៍មាន US News បានសង្កត់ធ្ងន់ថា នឹងរំពឹងទុកលើបណ្តាកិច្ចព្រមព្រៀង ពាណិជ្ជកម្មក្នុងជំនួបរវាងថ្នាក់ដឹកនាំទាំងពីរ។

        ទីភ្នាក់ងារសារព័ត៍មាន Reuters របស់អង់គ្លេស បានដកស្រង់រាល់ការវិភាគ ដោយចាត់ទុកថា រដ្ឋអំណាចរបស់លោក Donald Trump គាំទ្ររាល់កិច្ចព្រមព្រៀង ធ្វើអាជីវកម្មថ្មីជាមួយវៀតណាម ព្រមទាំងទន្ទឹមរងចាំការបោះជំហានជាបន្តអំពី ពាណិជ្ជកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ