សារព័ត៌មានអាហ្សង់ទីនវាយតំលៃខ្ពស់ចំពោះឱកាសសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម


សារព័ត៌មានអាហ្សង់ទីនវាយតំលៃខ្ពស់ចំពោះឱកាសសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម - ảnh 1
សារព័ត៌មានអាហ្សង់ទីនវាយតំលៃខ្ពស់ចំពោះឱកាសសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម (Image: VNA)

(VOVworld) – នាថ្ងៃទី ២៧ ឧសភា កាសែត “Clarin” របស់អាហ្សង់ទីនបានផ្សាយ អត្ថបទសរសេររបស់អ្នកជំនាញការសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Buenos Aires
(UBA) សាស្រ្តាចារ្យ Julio Sevares ដែលវាយតំលៃខ្ពស់ចំពោះបណ្ដាសមិទ្ធិនៃ
ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេលកន្លងទៅ ក៏ដូចជា ឱកាស
សហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគផងដែរ។   លោក Julio Sevares បាន
លើកច្បាស់ បណ្ដាលក្ខណៈងាយស្រួលក៏ដូចជាការសាកល្បងរបស់សហគ្រាស
អាហ្សង់ទីនក្នុង ពេលវិនិយោគធ្វើអាជីវកម្មនៅវៀតណាម។ តាមអត្ថបទសរសេរ
នេះថាដោយមានខឿន សេដ្ឋកិច្ចមានកំណើនអភិវឌ្ឍន៍ល្អនិងប្រាក់ចំណូលរបស់
ប្រជាពលរដ្ឋចំនួន ៩០ លាន នាក់វៀតណាមបានក្លាយទៅជាទីផ្សារគួរឲ្យទាក់
ទាញចំពោះប្រទេសជាច្រើន ក្នុងនោះ មានអាហ្សង់ទីន។ ក្នុងដំណាក់កាល
២០១២-២០១៤ តំលៃប្រាក់ពាណិជ្ជកម្ម រវាងអាហ្សង់ទីននិងវៀតណាមកើន
ឡើង ២០ ដង់ហើយទទួលបាន ១,០៦៧ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៤។ ទោះបីជានៅមានការខុសពីគ្នាក្នុងវប្បធម៌ក៏ដូចជាចរិតលក្ខណៈប្រកួតប្រជែង
កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃក្តីតែទីផ្សារវៀតណាមគឺជាឱកាសធំចំពោះ
អាហ្សង់ទីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ