![ស៊ីរី៖ភាគីប្រឆាំងនានាមិនទាន់ទទួលបានសេចក្ដីប្រកាសស្ដីអំពីកិច្ចព្រមព្រៀងឈប់បាញ់ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_12_29/syria - cac phe doi lap chua duoc thong bao ve thoa thuan ngung ban.jpg) |
កងកម្លាំងប្រឆាំងនៅស៊ីរីប្រយុទ្ធជាមួយនឹងកងទ័ពរដ្ឋាភិបាលនៅភូមិ Teir Maalah ខេត្ត Homs កាលពីថ្ងៃទី៥ ធ្នូ (រូបថត៖AFP/TTXVN) |
(VOVworld) - សារព័ត៌មានទួរគីនាថ្ងៃទី២៨ ធ្នូ ផ្សាយថា ប្រទេសនេះនិងរុស្ស៊ី
បាន ឯកភាពលើផែនការឈប់បាញ់រួមនៅលើទូទាំងដែនដីប្រទេសស៊ីរី ព្រមទាំង
ជំរុញ ឲ្យបទឈប់បាញ់នេះចូលជាធរមានចាប់ពីម៉ោង០ថ្ងៃទី២៩ ធ្នូ ប៉ុន្តែរដ្ឋអំណាច
ស៊ីរី និងក្រុមប្រឆាំងនានាមិនទាន់បញ្ជាក់ព័ត៌មានពោលខាងលើនៅឡើយទេ។
លោក Labib Nahhas មន្ត្រីមួយរូបនៃភាគីប្រឆាំងនៅស៊ីរី ឲ្យដឹងថា នៅមានឧបសគ្គ
ជាច្រើនចំពោះបទឈប់បាញ់ដែលសម្របសម្រួលដោយរុស្ស៊ីនិងទួរគីនោះ៕