សារមន្ទីរប្រវត្តិសាស្រ្តជាតិវៀតណាមតាំងបង្ហាញផែនទីបុរាណភូមិសាស្រ្តរាជវង្សTrieu

សារមន្ទីរប្រវត្តិសាស្រ្តជាតិវៀតណាមតាំងបង្ហាញផែនទីបុរាណភូមិសាស្រ្តរាជវង្សTrieu - ảnh 1
ភូមិសាស្រ្តរាជវង្ស Hoáng Trieu (រូបថតៈ Internet)


(VOV)-ចាប់ពីថ្ងៃទី១សីហាដល់ចុងខែវិច្ឆិកាឆ្នាំ២០១២នៅបន្ទាប់តាំងបង្ហាញ “បេតិកភ័ណ្ឌវប្បធម៌មនុស្សវៀតណាម” សារមន្ទីរប្រវត្តិសាស្ត្រជាតិតាំងបង្ហាញ
ផែនទីបុរាណ “ភូមិសាស្រ្តរាជវង្ស Hoáng Trieu”។ ផែនទីនេះ ដោយបណ្ដិត Mai
Ngoc Hong អតីតប្រធានការិយាល័យឯកសារបណ្ណាគារបស់វិទ្យាស្ថាន Han Nom និងសព្វថ្ងៃជានាយកនាយកមជ្ឈមណ្ឌលស្រាវជ្រាវនិងអនុវត្តន៌ ពង្សាវិទ្យាវៀត
ណាម ប្រគល់ជូនសារមន្ទីរប្រវត្តិសាស្រ្តជាតិនាខែកក្កដាកន្លង។ ផែនទីដែលគូរ
បណ្តាខេត្តរបស់ចិន ដោយរាជកាលជីញបោះពុម្ភផ្សាយនាឆ្នាំ ១៩០៤ បានសម្តែង
ច្បាស់ថា ប៉ូលខាងត្បូងរបស់ចិនគឺដល់ត្រឹមតែកោះហាយនាន និងឈ្មោះ Hoang Sa
និង Truong Sa ទេ។ នេះជាផែនទី មានតម្លៃ និងមានអត្ថន័យប្រវត្តិសាស្ត្រដ៏ធំធេង
ដើម្បីភ្ញៀវទេសចរណ៌ អ្នកវិទ្យាសាស្រ្តជាតិ និងអន្តរជាតិ ពិសេសគឺប្រជាជននៃ
បណ្តាជនជាតិរបស់ចិនមានបន្ថែមឯកសារ និងភ័ស្តុតាងបរានុម័ត អះអាងពីអធិប
តេយ្យភាពកោះសមុទ្ររបស់វៀតណាម ក្នុងនោះរួមទាំងប្រជុំកោះ Hoang Sa និង
Truong Sa៕

ប្រតិកម្មទៅវិញ

ផ្សេងៗ