ស៊ីរីមិនប្រើអាវុធគីមីប្រឆំាងប្រជាជនស៊ីវិល

ស៊ីរីមិនប្រើអាវុធគីមីប្រឆំាងប្រជាជនស៊ីវិល - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសស៊ីរី Jihad Makdissi

(VOV)-នាថ្ងៃទី២៣កក្កដា ក្រសួងការបរទេសស៊ីរីបានបដិសេធសំណើររបស់សម្ព័ន្ធ
អារ៉ាប់ ក្នុងនោះមានការសំណូមពរប្រធានាធិបតីស៊ីរី Bashar al-Assad ត្រូវបោះបង់
អំណាច ទន្ទឹមនឹងនោះ អះអាងថា កងទ័ពស៊ីរី មិនប្រើអាវុធគីមី ដើម្បីប្រឆំាងប្រជា
ជន។ ថ្លែងមតិក្នុងសន្និសីទកាសែតនៅរដ្ឋធានី Damascus អ្នកនាំពាក្យក្រសួងការ
បរទេសស៊ីរី Jihad Makdissi ឲ្យដឹងថាស៊ីរីមានការសោកស្តាយអំពីការដែលត្រូវ
សម្ព័ន្ធអារ៉ាប់ផ្តាច់ទំនាក់ទំនងការទូត និងប្រសិនបើបណ្តាប្រទេសអារ៉ាប់ចង់បញ្ឈប់ ការបង្ហូរឈាមនៅស៊ីរី មុនបង្អស់បណ្តា​ប្រទេសនេះ ត្រូវបញ្ឈប់ការផ្គត់ផ្គង់អាវុធ។ អ្នកនាំពាក្សក្រសួងការបរទេសស៊ីរី​អះអាងថា ស៊ីរីនឹងមិនប្រើអាវុធគីមី ដើម្បីប្រឆំាង
ប្រជាជន។ អ៊ីរ៉ាក់ក៏បានឡើង សម្លេងប្រឆំាងជំទាស់សំណើររបស់សម្ព័ន្ធអារ៉ាប់ និង
ចាត់ទុកថា ជោគវាសនារបស់ស៊ីរីគឺត្រូវដោយប្រជាជនស៊ីរីសម្រេច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ