ស៊ីរី៖សម្ព័ន្ធភាពយោធាអារ៉ាប់និងជន Kurd ឈានចូលទីក្រុងប៉ែកខាងជើង Manbij

ស៊ីរី៖សម្ព័ន្ធភាពយោធាអារ៉ាប់និងជន Kurd ឈានចូលទីក្រុងប៉ែកខាងជើង Manbij - ảnh 1
កងកម្លាំងគាំទ្ររដ្ឋាភិបាលក្នុងយុទ្ធនាការដេញកំទិចក្រុមឧទ្ទាម IS នៅជាយទីប្រជុំជន​ Manbij
នាថ្ងៃទី១៥ មិថុនា (រូបថត៖AFP/TTXVN)

(VOVworld) - តាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ថា នាថ្ងៃទី២៣ មិថុនា
សម្ព័ន្ធភាពយោធារវាងជន Kurd និងកងកម្លាំងអារ៉ាប់គាំពាដោយអាមេរិក បាន
ឈានចូលកំពែង Manbij របស់អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស នៅប៉ែកខាង
ជើងស៊ីរី។នាយក SOHR លោក Rami Abdel Rahman បានឲ្យដឹងថា កងកម្លាំងប្រជា
ធិបតេយ្យស៊ីរី (SDF) បានឈានចូលក្នុងទីក្រុង Manbij ពីខាងត្បូង ដោយមានការ
វាយប្រហារតាមជើងអាកាសរបស់សម្ព័ន្ធភាពយោធាអារ៉ាប់ដឹកនាំដោយអាមេរិក
បើកផ្លូវ។ការវាយប្រយុទ្ធគ្នាដ៏សាហាវបានកើតមានឡើងតាមដងវិថីនានា។លោក
 Rahman បានឲ្យដឹងថែមទៀតថា ពួក ភេរវករ IS បានបង្កៃមីននៅទីក្រុង Manbij
សំដៅរារាំងការបោះជំហានរបស់កង កម្លាំង SDF៕

ប្រតិកម្មទៅវិញ

ផ្សេងៗ