ស៊ីរីអំពាវនាវឲ្យអាមេរិក បារាំង និងទួរគី ដកកងទ័ពដោយគ្មានលក្ខខ័ណ្ឌ

(VOVWORLD) -ដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid al-Moualem បានថ្កោលទោសកងកម្លាំងអាមេរិក បារាំង និងទួរគី ដែលបានធ្វើសកម្មភាពនៅលើទឹកដីស៊ីរី គឺ ជា "កងកម្លាំងទន្ទ្រានកាន់កាប់" ហើយមិន ត្រូវបានរដ្ឋាភិបាលស៊ីរីស្វាគមន៍ឡើយ។
ស៊ីរីអំពាវនាវឲ្យអាមេរិក បារាំង និងទួរគី ដកកងទ័ពដោយគ្មានលក្ខខ័ណ្ឌ - ảnh 1រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid al-Moualem 

នាថ្ងៃទី ២៩ ខែកញ្ញា ថ្លែងមតិនៅមហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid al-Moualem បានអំពាវនាវឲ្យកងកម្លាំងរបស់អាមេរិក បារាំង និងទួរគី ដកងទ័ពចេញពីទឹកដីស៊ីរី ដោយគ្មានលក្ខខ័ណ្ឌភ្លាមមួយរំពេច។ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid al-Moualem បានថ្កោលទោសកងកម្លាំងអាមេរិក បារាំង និងទួរគី ដែលបានធ្វើសកម្មភាពនៅលើទឹកដីស៊ីរី គឺ ជា "កងកម្លាំងទន្ទ្រានកាន់កាប់" ហើយមិន ត្រូវបានរដ្ឋាភិបាលស៊ីរីស្វាគមន៍ឡើយ។ លោកបន្តសង្កត់ធ្ងន់ថា កងកម្លាំងបរទេសទាំងនេះ នឹងត្រូវបានប្រព្រឹត្តដោយសមស្រប។ លើសពីនេះទៀត រដ្ឋមន្ត្រីការបរទេសស៊ីរីបានវាយតម្លៃខ្ពស់ចំពោះការប្រយុទ្ធប្រឆាំងនឹងអំពីភេរវកម្មនៅក្នុងប្រទេសខ្លួន គឺកំពុងឈានចូលទីបញ្ចប់ ហើយស្ថានភាពមានស្ថិរភាពជាបណ្ដើរៗ។ លោក Al-Moualem បានអះអាងនូវការប្តេជ្ញាចិត្តរបស់ប្រទេសស៊ីរីក្នុងការស្ថាបនាប្រទេស នាសម័យក្រោយសង្គ្រាម ហើយផ្ដល់អាទិភាពជាចម្បងក្នុងការបញ្ជូនជនភៀសខ្លួនស៊ីរីធ្វើមាតុភូមិនិវត្តន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ