សាលក្រមរបស់ PCA គឺការលើកទឹកចិត្តចំពោះការខំប្រឹងប្រែងដោះស្រាយជំលោះនាវាចរណ៍តាមរយៈយន្តការអាជ្ញាកណ្ដាល

សាលក្រមរបស់ PCA គឺការលើកទឹកចិត្តចំពោះការខំប្រឹងប្រែងដោះស្រាយជំលោះនាវាចរណ៍តាមរយៈយន្តការអាជ្ញាកណ្ដាល - ảnh 1
សាលក្រមរបស់ PCA គឺការលើកទឹកចិត្តចំពោះការខំប្រឹងប្រែងដោះស្រាយជំលោះនាវាចរណ៍តាមរយៈយន្តការអាជ្ញាកណ្ដាល (Image: VNA)


(VOVworld) –  នាថ្ងៃទី ១៤ កក្កដា ប្រធានាធិបតីហ្វីលីពីន លោក Rogrido Duterte
បានឲ្យ ដឹងថា៖ លោកនឹងបញ្ជូនអតីតប្រធានាធិបតីនៃប្រទេសនេះលោក  Fidel
Ramos ទៅកាន់ចិន ដើម្បីដំណើរការចរចារបន្ទាប់ពីតុលាការអាជ្ញាកណ្ដាលអន្តរ
ជាតិ (PCA) ចេញសាលក្រម​អំពីការប្តឹងតវ៉ារបស់ហ្វីលីពីនជាមួយចិនទាក់ទិនដល់
ជំលោះនៅសមុទ្រខាងកើត តាមនោះ បដិសេធរាល់សេចក្តីប្រកាសអធិបតេយ្យ
ភាពរបស់ប៉េកាំងនៅតំបន់សមុទ្រនេះ។ ថ្លែងមតិ នៅកិច្ចប្រជុំមួយនៅមហា
វិទ្យាល័យ San Beda  ប្រធានាធិបតី Duterte​ បានឲ្យដឹងថា៖ សង្គ្រាមមិនមែនជា
ចំរើសទេ ដោយហេតុនេះ លោកមានគោលបំណងដោះស្រាយបញ្ហា ដោយសន្តិវិធី។
នាថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មានជប៉ុន  Kyodo បានឲ្យដឹងថា៖ កំលាំងការ
ពារសមុទ្ររបស់ចិនបានរារាំងបណ្ដានាវានេសាទរបស់ហ្វីលីពីនចូលចតនៅកោះ
ថ្ម Scarborough ចំណុះសមុទ្រខាងកើត ដោយមិនអើពើដល់សាលក្រមរបស់ PCA
ទេ។

ប្រតិកម្មចំពោះសាលក្រមរបស់ PCA នាថ្ងៃទី ១៤ កក្កដា អ្នកនាំពាក្យក្រសួងការ
បរទេសរុស្ស៊ី លោកស្រី Maria Zakharova បានសង្កត់ធ្ងន់នូវគោលជំហរមុនក៏ដូច
ជាក្រោយរបស់ម៉ូស្គូ ថា៖ ភាគីទាក់ទិននានាក្នុងជំលោះអធិបតេយ្យភាពនៅសមុទ្រ
ខាងកើតត្រូវប្រតិបត្តិយ៉ាងម៉ត់ចត់​តាមគោលការណ៍មិនប្រើប្រាស់អំពើហឹង្សា
ហើយបន្តស្វែងរកវិធានការនយោបាយ-ការទូត ដោយឈរលើមូលដ្ឋានអន្តរជាតិ
ជាពិសេសគឺអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ។

        ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១៤ កក្កដា នាយកកម្មវិធីបើក
ចំហរនាវា ចរណ៍នៅអាស៊ីចំណុះមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងបញ្ហាអន្តរជាតិ
អាមេរិក (CSIS) លោក Greg Polin បានវាយតំលៃថា៖ សាលក្រមរបស់ PCA បាន
បង្កើតឡើងការលឹកទឹក ចិត្តក្នុងការដោះស្រាយជំលោះនៅសមុទ្រខាងកើត។
ផ្លាស់ប្តូរមតិជាមួយអ្នកយកព័ត៌មាននៃ ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំ
នៅអាមេរិក លោក Greg Polin បានចាត់ទុកថា៖ ចំណុចសំខាន់បំផុតក្នុងសាល
ក្រមរបស់ PCA គឺតុលាការបានបដិសេធការទាមទាឲ្យសិទ្ធិ ប្រវត្តិសាស្ត្រចំពោះ
ផែនទី ៩ កំណាត់របស់ចិន។ ប្រការនេះមានន័យថា៖ និយមន័យ «ផែនទី ៩
កំណាត់» ត្រូវបានលុបចោលទាំងស្រុងហើយគ្មានតំលៃគត្តិយុត្តិណាមួយឡើយ។
នាថ្ងៃ ដដែល កាសែតអាល្លឺម៉ង់ខាងត្បូងបានឲ្យដងឹថា៖ ចិនកំពុងគំរាមកំហែង
ប្រទេសជាសមាជិក សហភាពអឺរ៉ុប (EU) ជាច្រើនដែលទាក់ទិនដល់សាលក្រម
របស់ PCA។ ចាប់ពីថ្ងៃទី ១៣ កក្កដា  EU បានខំប្រឹងប្រែងស្វែងរកសម្លេងរួម
ចំពោះសាលក្រមរបស់ PCA។ ប៉ុន្តែ ចិនកំពុង ដាក់សម្ពេធយ៉ាងខ្លាំងចំពោះប្រទេស
ជាសមាជិកនៃប្លុកនេះដូចជា ក្រិក សាធារណៈរដ្ឋ Cyprus និង Croatia សំដៅ
រារាំងអឺរ៉ុបចេញផ្សាយសេចក្តីប្រកាសទាក់ទិនដល់បញ្ហានេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ