“សិល្បៈកុលាលភាជន៍របស់ជនជាតិចាម” ត្រូវបាន UNESCO ចុះបញ្ជីជា​បេតិកភណ្ឌ​វប្បធម៌អរូបី ដែលត្រូវការពារជាបន្ទាន់

(VOVWORLD) - សេចក្តីសម្រេចនេះត្រូវបានអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) អនុម័តនៅរសៀល ថ្ងៃទី ២៩ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ ស្តីពីការការពារធនធានមនុស្ស បេតិកភណ្ឌវប្បធម៌អរូបី ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកាដល់ថ្ងៃទី ៣ ខែធ្នូនៅរដ្ឋធានី Rabat ប្រទេសម៉ារ៉ុក។
“សិល្បៈកុលាលភាជន៍របស់ជនជាតិចាម” ត្រូវបាន UNESCO ចុះបញ្ជីជា​បេតិកភណ្ឌ​វប្បធម៌អរូបី ដែលត្រូវការពារជាបន្ទាន់ - ảnh 1“សិល្បៈកុលាលភាជន៍របស់ជនជាតិចាម” (រុបភាព៖ chinhphu.vn)

“សិល្បៈកុលាលភាជន៍របស់ជនជាតិចាម” គឺជាបេតិកភណ្ឌវប្បធម៌អរូបីទី ១៥ របស់វៀតណាម ដែលត្រូវបានចុះបញ្ជីដោយអង្គការ UNESCO ហើយក៏ជាចំណងដៃទី ៤ របស់វៀតណាមដែលត្រូវបានលើកតម្កើងក្នុងឆ្នាំ២០២២នេះ។ ឯកអគ្គរដ្ឋទូត Le Thi Hong Van ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការ UNESCO បានឲ្យដឹងថា ព្រឹត្តិការណ៍នេះបានរួមចំណែក ឧទ្ទេសនាមដល់មិត្តអន្តរជាតិអំពីបេតិកភណ្ឌវប្បធម៌ពិសេសនៃតំបន់ឆ្នេរសមុទ្រភូមិភាគកណ្តាលប៉ែកខាងត្បូង និងជួយដល់បងប្អូនជនជាតិភាគតិចនិងសហគមន៍នៅខេត្ត Ninh Thuan និង Binh Thuan ចាត់វិធានការជាក់ស្តែង និងមានប្រសិទ្ធភាពដើម្បីអភិរក្ស និងផ្សព្វផ្សាយពីតម្លៃសិល្បៈកុលាលភាជន៍របស់ជនជាតិចាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ