សែ្វងរកការចងចាំអំពីទីក្រុង Sai Gon បុរាណ

(VOVWORLD) -  សប្តាហ៍សៀវភៅរំលឹកខួបលើកទី៣២០ឆ្នាំនៃ Sai Gon – Cho Lon – Gia Dinh- ទីក្រុងហូជីមិញដែលទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរសម្រាប់ប្រជាជននិងភ្ញៀវទេសចរគ្រប់រូប។  នៅក្នុងព្រឹត្តិការណ៍នេះ មនុស្សជាច្រើនហាក់ដូចជាបានរស់ឡើងវិញក្នុងបរិយាកាសវប្បធម៌នៃទីក្រុង Sai Gon – Cho Lon – Gia Dinh ហើយក្នុងនោះ ប្រជាជនជាច្រើននាក់បានមានឱកាសស្វែងយល់ពីដំណើរការនៃការបង្កើតនិងការអភិវឌ្ឍរបស់ទីក្រុងស្វាហាប់មួយ។

សែ្វងរកការចងចាំអំពីទីក្រុង Sai Gon បុរាណ - ảnh 1 ប្រជាជនទីក្រុងហូជីមិញ រីករាយជាមួយនឹងបរិយាកាសនៃ Sai Gon បុរាណ

ពិធីបានប្រារព្ធធ្វើឡើងនៅប៉ុន្មានថ្ងៃចុងឆ្នាំ២០១៨នេះ សប្តាហ៍សៀវភៅ វៀតណាម សំដៅអបអរសាទរខួបលើកទី ៣២០ ឆ្នាំនៃ Sai Gon – Cho Lon - Gia Dinh - ទីក្រុងហូជីមិញ ដោយក្នុងនោះ រួមមានការតាំងពិព័រ ណ៍និងព្រឹត្តិការណ៍វប្បធម៌ជាច្រើនដែលសង្ខេបពីដំណើរនៃការបង្កើតនិងអភិវឌ្ឍន៍ ពីទីក្រុង Sai Gon បុរាណទៅជាទីក្រុងហូជីមិញ សព្វថ្ងៃ។ នៅទីនេះ ប្រជាជននិងនិងភ្ញៀវទេសចរអាចរីករាយទស្សនាសម្រិតសម្រាំងផែនទីបុរាណដ៏កម្រនិងគួរឱ្យចាប់អារម្មណ៍អំពីទីក្រុង Sai Gon បុរាណ។ ជាពិសេសមានផែនទីដើមចំនួនប្រាំផ្ទាំង ស្តីពីយុទ្ធនាការបារាំងវាយសម្រុកលើទីក្រុង Sai Gon ពីឆ្នាំ១៨៥៩ដល់ឆ្នាំ១៨៦៣។ នៅទីនេះក៏បានតាំងបង្ហាញនូវរូបថតទេសភាពចំនួន ១៩សន្លឹក អំពីទីក្រុង Sai Gon ដែលបានប្រកាសជាលើកដំបូងផងដែរ។

ក្នុងបរិយាកាសតាំងបង្ហាញរូបភាពរបស់ទីក្រុង Sai Gon បុរាណ អ្នកស្រី Le Ngoc Thuan នៅខ័ណ្ឌទី១ បានបណ្តែតអារម្មណ៍ចំពោះមុខគំនូប៉ុស្តិ៍ប្រៃសណីនៅកណ្តាលទីក្រុង Sai Gon បុរាណ។ រំលឹកឡើងវិញនូវទេសភាពនៃទីក្រុង Sai Gon មុននេះ លោកស្រី Thuan បានសំណេះសំណាលថា រាប់សិបឆ្នំាមុន ទីក្រុង Sai Gon គឺស្អាតអស្ចារ្យណាស់ ពោលគឺ មហាវិថី Boulevard ប៉ុស្តិ៍ប្រៃសណីយ៍នៅកណ្តាលទីក្រុង Sai Gon វិថី Catinat ឬផ្សារ Ben Thanhh និងវិហារធំជាដើម ដែលកន្លែងទាំងនេះសុទ្ធសឹងតែជាកន្លែងដែលកត់សម្គាល់គ្រាជាយុវវ័យរបស់លោកស្រី ដែលបានកើតនិងធំដឹងក្តីនៅលើទឹកដី Sai Gon នេះឯង។ ទោះបីជានៅឆ្ងាយពីស្រុកកំណើតក៏ដោយ ប៉ុន្តែលោកស្រី Thuan នៅតែចងចាំរបៀបរស់នៅនិងសំលៀកបំពាក់របស់ប្រជាជន Sai Gon ជានិច្ច។

“ខ្ញុំកើតនៅទីក្រុងហូជីមិញ ដូច្នេះ ពេលខ្ញុំបានមើលរូបភាពបែបនេះ ខ្ញុំតែងតែនឹករលឹកពីទីក្រុងចំណាស់។ ឥឡូវនេះ ទីក្រុងមានការអភិវឌ្ឍផង ហើយនៅតែរក្សានូវសម្រស់ចាស់ផង។ ប្រការនេះ ពិតជាមានតម្លៃណាស់”។ នេះបើយោងតាមការសំណេះសំណាល់របស់អ្នកស្រី Thuan។

សែ្វងរកការចងចាំអំពីទីក្រុង Sai Gon បុរាណ - ảnh 2 ក្មេងៗចាប់អារម្មណ៍និងចំណីគ្រា Sai Gon បុរាណ

ប្រសិនបើអ្នកស្រី Thuan បានរកឃើញអនុស្សាវរីយ៍របស់ខ្លួនតាមរយៈរូបភាពទីក្រុង Sai Gon បុរាណនោះ  គឺយុវជនដូចជាលោក Nguyen Le Thanh Long  ជាជនម្នាក់នៅខ័ណ្ឌ Binh Thanh ហាក់ដូចជាមានអារម្មណ៍ច្បាស់លាស់ពីការផ្លាស់ប្តូររបស់ទីក្រុងហូជីមិញ។ នៅលើរូបភាពនីមួយៗតែងតែមានព័ត៌មាននិងទិន្នន័យប្រវត្តិសាស្ត្រច្បាស់ដែលបង្ហាញឲ្យឃើញពីដំណើរការអភិវឌ្ឍន៍ដ៏លេចធ្លោរបស់ទីក្រុង។ លោក Thanh Long បានចែករំលែកថា៖ “អ្វីដែលខ្ញុំចូលចិត្តបំផុតគឺរូបភាពរបស់កំពង់ ផែរ Nha Rong កន្លែងដែលអគ្គមគ្គុទេស Nguyen Ai Quoc បានចេញដំណើរស្វែងរកមាគ៌ាសង្រ្គោះជាតិកាលពីឆ្នាំ១៩១១ ហើយផ្លូវថ្នល់មុននេះគឺមានភាពខុសគ្នាច្រើនបើប្រៀបធៀបទៅនឹងពេលនេះ។ បច្ចុប្បន្នទីក្រុងមានការផ្លាស់ប្តូរជាច្រើន។ តាមរយៈរូបភាពមួយនេះ ប្រជាជននៃទីក្រុងនឹងមើលឃើញថា ទិដ្ឋភាពទាំងមូលអំពីទីក្រុង Sai Gon បុរាណរហូតដល់បច្ចុប្បន្ន”។

ក្រៅពីសកម្មភាពតាំងពិពណ៌នេះ នៅមានកម្មវិធីជាច្រើនសំដៅជួយប្រជាជនទីក្រុងឱ្យយល់ដឹងច្បាស់និងកាន់តែស្រឡាញ់ Sai Gon-ទីក្រុង ហូជីមិញ ថែមទៀត ដូចជាការប្រាស្រ័យទាក់ទងជាមួយអ្នកស្រាវជ្រាវ ការណែនាំសៀវភៅស្តីពី Sai Gon ជាដើម។ យោងតាមលោក Le Hoang អនុប្រធានសមាគមបោះពុម្ភផ្សាយវៀតណាម និងជានាយកវិថីសៀវភៅទីក្រុងហូជីមិញមានប្រាសន៍ថា ភាពជោគជ័យយ៉ាងធំធេងរបស់សកម្ម ភាពទាំងអស់នេះ មិនត្រឹមតែស្ថិតនៅទ្រង់ទ្រាយ ការរៀបចំឬវត្ថុតាងប៉ុណ្ណោះទេ តាមពិត វាស្ថិតនៅចំណុចនៃភាពទាក់ទាញសម្រាប់សហគមន៍ជាពិសេសគឺយុវជន។ លោក Hoang បានសំណេះសំណាលថា៖ “ការបង្ហាញផែនទី រូបភាពនិងឈុតឆាកនៃការបង្ហាញឡើងវិញនូវសកម្មភាពរបស់ប្រជាជននៃទីក្រុង Sai Gon បុរាណ ដើម្បីជួយឲ្យប្រជាជនទីក្រុងហូជីមិញមានការទាក់ទងផ្ទាល់នឹងដំណើរការនៃការបង្កើត និងការអភិវឌ្ឍរបស់ទីក្រុងហូជីមិញ។ តាមរយៈនោះវាអាចត្រូវបានគេមើលឃើញថា ទីក្រុងនេះបានឆ្លងកាត់ដំណាក់កាលនិងរបៀបអភិវឌ្ឍន៍ យ៉ាងដូចម្តេចផង ដែរ”។

មកដល់ព្រឹត្តិការណ៍នៃសប្តាហ៍សៀវភៅនេះ ប្រការដែលប្រជាជននិងភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងច្បាស់បំផុត នោះគឺដំណើរការនៃការផ្លាស់ប្តូរមុខមាត់នៃទីក្រុង Sai Gon -ហូជីមិញ ដោយមានភាពស្រស់ស្អាតតាម រយៈដំណាក់កាលនៃការអភិវឌ្ឍន៍នីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ