ស្វែងរកដំណោះស្រាយសម្រាប់សន្តិសុខស្បៀងអាហារនិងទឹកនៅទន្លេមេគង្គប្រភពក្រោម

ស្វែងរកដំណោះស្រាយសម្រាប់សន្តិសុខស្បៀងអាហារនិងទឹកនៅទន្លេមេគង្គប្រភពក្រោម - ảnh 1
តំណាងចូូលរួមសិក្ខាសាលា(រូបថតៈ vov)


(VOVworld)-រាល់ការសាកល្បងចំពោះសន្តិសុខស្បៀងអាហារ និងប្រភពទឹក នៅ ទន្លេមេគង្គប្រភពក្រោម​និងតួនាទីរបស់បច្ចេកវិទ្យា ជាប្រធានបទនៃសិក្ខា សាលា ទើបនឹងបានរៀបចំនៅរដ្ឋធានីវ៉ាស៊ីងតោនរបស់អាមេរិក ដោយមាន ការ ចូលរួម
របស់បណ្តាតំណាងក្នុងតំបន់ តំណាងក្រសួងការបរទេសនានា និងបណ្តាអង្គភាព
អាជីវកម្មអាមេរិក។ នេះជាសិក្ខាសាលា ស្ថិតក្នុងក្របខ័ណ្ឌ នៃការផ្តើមគំនិត ទន្លេ
មេគង្គប្រភពក្រោម ជារូបសណ្ឋានដៃគូ រវាងអាមេរិក វៀតណាម ថៃ កម្ពុជា ឡាវ
និងម៉ីយ៉ាន់ម៉ា សំដៅទប់ទល់នឹងរាល់ការសាកល្បង អំពីគោលនយោបាយនិង
អភិវឌ្ឍន៍។ តាមបណ្តាអ្នកវិទ្យាសាស្រ្តក្នុងសិក្ខាសាលា  ថា រួមជាមួយដំណើការ
រៀបចំផែនការ និងគោលនយោបាយ គឺការងារចាំបាច់ នា បច្ចុប្បន្ន គឺស្វែងរក និងអនុវត្តបណ្តាបច្ចេកវិទ្យាការពារប្រភពទឹកឲ្យស្របនឹង លក្ខណៈអភិវឌ្ឍន៍ក្នុង
តំបន់។ លោក Tran Ngoc Ca ប្រធានការិយាល័យវិទ្យា សាស្រ្តនិងបច្ចេកវិទ្យា នៃស្ថានទូតវៀតណាមប្រចាំនៅអាមេរិកបានឲ្យដឹងថា៖

        “មានបញ្ហាមួយចំនួន ហើយមុនបង្អស់គឺលក្ខណៈធម្មជាតិ។​ទី២ គឺអនុវត្ត
បច្ចេកវិទ្យាចាំបាច់ ដើម្បីអាចប្រើប្រាស់ប្រភពទឹកស្អាត ជាង ឬ ប្រែឲ្យប្រភពទឹក មិនទាន់ស្អាតឲ្យក្លាយទៅជាប្រភពទឹកស្អាត។ នេះជាគោលដៅដែលវៀតណាម កំពុងបោះជំហានទៅមុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ