ស្វីសត្រៀមខ្លួនធ្វើអន្តរការីផ្សះផ្សាជម្លោះនៅអ៊ុយក្រែន
(VOVWORLD) - កាលពីថ្ងៃទី ៨ ខែមករា ប្រធានាធិបតីស្វីស លោកស្រី Karin Keller-Sutter បានប្រកាសថា ប្រទេសនេះបានត្រៀមខ្លួនទទួលតួនាទីជាអន្តរការីដើម្បីជួយដោះស្រាយជម្លោះនៅអ៊ុយក្រែន។
នៅលើបណ្តាញសង្គម X លោកស្រីប្រធានាធិបតី Karin Keller-Sutter បានបញ្ចាក់ច្បាស់ថា លោកស្រីបានអះអាងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថា ប្រទេសស្វីសនឹងរក្សាការគាំទ្រសម្រាប់ទីក្រុង Kiev តាមរយៈគម្រោងមនុស្សធម៌ និងការកសាងឡើងវិញរយៈពេលវែង ហើយបានសម្តែងនូវសុច្ឆន្ទៈក្នុងការរួមចំណែកដល់ដំណើរការសន្តិភាព។
ប្រធានាធិបតីស្វីស លោកស្រី Karin Keller-Sutter ។ រូបថត៖ Reuters/TTXVN |
នាថ្ងៃដដែល ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងជាមួយប្រទេសស្វីស និងវាយតម្លៃខ្ពស់សើរចំពោះការបន្តគាំទ្ររបស់ទីក្រុង Bern ចំពោះការចរចាសន្តិភាព។ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មិនបានលើកឡើងពីសមត្ថភាពប្រព្រឹត្តិទៅនៃកិច្ចប្រជុំទ្វេភាគីជាមួយសមភាគីស្វីសនោះទេ៕