សាសនិករួមចំណែកធំធេងក្នុងកិច្ចការប្រឆាំងការឈ្លានពាននិងកសាងប្រទេសជាតិ

សាសនិករួមចំណែកធំធេងក្នុងកិច្ចការប្រឆាំងការឈ្លានពាននិងកសាងប្រទេសជាតិ - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសំណេះសំណាល់ជាមួយតំណាងចូលរួមក្នុងសន្និសិទ

(VOVworld)-នាព្រឹកថ្ងៃទី១៩ធ្នូ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីលោក​ Nguyen
Xuan Phuc បានអញ្ជើញជាអធិបតីសន្និសីទជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន៥៥រូប
 មកពីបណ្តាអង្គការសាទូទាំងប្រទេស។ ចូលរួមក្នុងសន្និសីទនេះមានវត្តមានឧប
នាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក​ Truong Hoa Binh និងលេខាគណៈកម្មាធិការបក្ស
 ទីក្រុងហូជីមិញ លោក​ Dinh La Thang។ អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បានគូសបញ្ជាក់នូវគោលនយោបាយមុនក៏ដូចជា
ក្រោយរបស់បក្សនិងរដ្ឋវៀតណាមអំពីសេរីភាពសាសនាព្រមទាំងបង្កលក្ខណៈងាយ
 ស្រួលដើម្បីសាសនាទាំងអស់អាចរួមរសសន្តិភាពក្នុងសហគមន៍ជនជាតិវៀតណាម
 រួមចំណែកកសាងប្រទេសជាតិឲ្យកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។ នាយក
 រដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

        “អង្គការសាសនានានានិងអ្នកមុខអ្នកការជានិច្ចកាលសកម្មជួយជ្រោមជ្រែង
​រាល់ចលនាប្រឡងប្រណាំងស្នេហាជាតិ និងចលនាសាសនិកនិងប្រជាជនប្រតិបត្តិ​
ត្រឹមត្រូវតាមគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។ ទន្ទឹមជាមួយគ្នានោះ
អនុវត្តល្អរាល់សកម្មភាពមនុស្សធម៌ រួមចំណែកជាក់ស្តែងក្នុងការកាត់បន្ថយភាពក្រី
ក្រ បង្ការប្រឆាំងអំពើអាក្រក់ក្នុងសង្គម រួមចំណែកធានាសន្តិសុខនយោបាយ សណ្តាប់
ធ្នាប់សង្គមនៅតំបន់មានសាសនិករស់នៅផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ