សាស្រ្តាចារ្យNgo Bao Chauរបស់វៀតណាមត្រូវបានលើកដំកើងនៅកាណាដា

សាស្រ្តាចារ្យNgo Bao Chauរបស់វៀតណាមត្រូវបានលើកដំកើងនៅកាណាដា - ảnh 1
សាស្រ្តាចារ្យ Ngo Bao Chauក្នុងសន្នសីទនៅកាណាដា
(រូបថតៈ Internet)

(TTXVN)-ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៨តុលានៅទីក្រុងTorontoកាណាដា វិទ្យាស្ថាន
Field វិទ្យាស្ថានស្រាវជ្រាវគណិតវិទ្យាចំណុះមហាវិទ្យាល័យ Toronto បានរៀបចំ
សន្និសីទដើម្បីលើកដំកើងសាស្រ្តាចារ្យ Ngo Bao Chau។ ក្រោមប្រធាន​បទ​ “គោលការណ៌សារវ័ននៃកម្មវិធី Langland” ដែលផ្តោតទៅលើសំណង់ របស់សា
ស្រ្តាចារ្យ Ngo Bao Chau ។ សន្នសីទបានជួយឲ្យអ្នកស្រឡាញ់គណិតនិយាយ
ដោយឡែក និងប្រជាមតិនិយាយរួមយល់ច្បាស់ជាងអំពីកម្មវិធី Langlands ក៏
ដូចជាឧទ្ទេសនាមអំពីការអភិវឌ្ឍន៌នាពេលជិតៗនេះនិងបូកសរុបសមិទ្ធិថ្មីបំផុត
ក្នុងវិស័យទាក់ទិនដល់សំណង់របស់សាស្រ្តចារ្យ Ngo Bao Chau។  ឯកអគ្គរដ្ឋ
ទូតវៀតណាមប្រចំានៅកាណាដា Le Sy Vuong Ha សង្ឃឹម ថា មេដាយFields
របស់សាស្រ្តចារ្យ Ngo Bao Chau និងការដែល រៀបចំសន្និសីទដើម្បីលើក
ដំកើងសាស្រ្តចារ្យនៅវិទ្យាសស្ថាន Fields ជាស្ពាន មិត្តភាព១រវាងកាណាដា
ជាមួយវៀតណាម ខណៈពេលដែលប្រទេសទាំងពីរ កំពុងឆ្ពោះទៅរំលឹកខួប
អនុស្សាវរីយ៌លើកទី៤០ ទិវាបង្កើតទំនាក់ទំនងការទូត នាឆ្នាំ២០១៣ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ