សិស្សានុសិស្សវៀតណាមឈ្នះពានរង្វាន់ជាច្រើនក្នុងការប្រឡងអូឡាំពិករូបវិទ្យាអាស៊ី

(VOVWORLD) -សិស្សពីរនាក់ ដែលទទួលបានមេដាយប្រាក់គឺ៖ Trinh Duy Hieu សិស្សថ្នាក់ទី ១២ វិទ្យាល័យជំនាញ Bac Giang ខេត្ត Bac Giang និង Nguyen Xuan Ung សិស្សថ្នាក់ទី ១២ នៃ វិទ្យាល័យជំនាញខាងវិទ្យាសាស្រ្តធម្មជាតិ នៃសាកលវិទ្យាល័យជាតិហាណូយ។
សិស្សានុសិស្សវៀតណាមឈ្នះពានរង្វាន់ជាច្រើនក្នុងការប្រឡងអូឡាំពិករូបវិទ្យាអាស៊ី - ảnh 1 សិស្សានុសិស្សវៀតណាមឈ្នះពានរង្វាន់ជាច្រើនក្នុងការប្រឡងអូឡាំពិករូបវិទ្យាអាស៊ី

នាថ្ងៃទី ១២ ខែឧសភា ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមបានឲ្យដឹងថា ក្រុមជម្រើសជាតិវៀតណាម ចូលរួមការប្រឡង អូឡាំពិករូបវិទ្យាអាស៊ីលើកទី ២០ ឆ្នាំ ២០១៩ ដែលរួមមានបេក្ខសិស្សចំនួន ៨ រូបគឺសុទ្ធតែទទួលមេដាយ ដែលក្នុងនោះ មានមេដាយប្រាក់ចំនួន ២ គ្រឿង មេដាយ សំរិទ្ធចំនួន ៥ គ្រឿង និងប័ណ្ណសរសរចំនួន ១។ សិស្សពីរនាក់ ដែលទទួលបានមេដាយប្រាក់គឺ៖ Trinh Duy Hieu សិស្សថ្នាក់ទី ១២ វិទ្យាល័យជំនាញ Bac Giang ខេត្ត Bac Giang និង Nguyen Xuan Ung សិស្សថ្នាក់ទី ១២ នៃ វិទ្យាល័យជំនាញខាងវិទ្យាសាស្រ្តធម្មជាតិ នៃសាកលវិទ្យាល័យជាតិហាណូយ។

ការប្រឡងអូឡាំពិករូបវិទ្យាអាស៊ីឆ្នាំ២០១៩ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៣ ខែឧសភានៅប្រទេសអូស្ត្រាលី ដោយមានការចូលរួមរបស់ប្រទេស និងតំបន់ដែនដីចំនួន ២២។ វៀតណាមជាប់ចំណាត់ថ្នាក់ទី ៥ បន្ទាប់ពីចិន រុស្ស៊ី អ៊ីស្រាអែល និងតៃវ៉ាន់ (ចិន)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ