សហការជិតស្និទ្ធជាមួយសារព័ត៌មានក្នុងការងារកសាងបក្ស

(VOVWORLD) -នារសៀលថ្ងៃទី១៥មិថុនា ទស្សនាវដ្តីកសាងបក្ស (នៃគណកម្មាធិការចាត់តាំងមជ្ឈឹម) បានរៀបចំជំនួបប្រាស្រ័យស្ថាប័នសារព័ត៌មាន ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៩២ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម(ថ្ងៃទី ២១មិថុនាឆ្នាំ១៩២៥-ថ្ងៃទី២១មិថុនាឆ្នាំ២០១៧) និងបន្តអនុវត្ត
សហការជិតស្និទ្ធជាមួយសារព័ត៌មានក្នុងការងារកសាងបក្ស - ảnh 1

សហការជិតស្និទ្ធជាមួយសារព័ត៌មានក្នុងការងារកសាងបក្ស

នារសៀលថ្ងៃទី១៥មិថុនា ទស្សនាវដ្តីកសាងបក្ស (នៃគណកម្មាធិការចាត់តាំងមជ្ឈឹម) បានរៀបចំជំនួបប្រាស្រ័យស្ថាប័នសារព័ត៌មាន ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៩២ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម(ថ្ងៃទី ២១មិថុនាឆ្នាំ១៩២៥-ថ្ងៃទី២១មិថុនាឆ្នាំ២០១៧) និងបន្តអនុវត្ត រង្វាន់សារព័ត៌មានទូទាំងប្រទេសស្ដីអំពីកសារកសាងបក្ស -រង្វាន់ញញួរ កណ្ដៀវមាស លើកទី២ ឆ្នាំ ២០១៧។  

ថ្លែងមតិនៅទីនេះ អនុប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម លោក Mai Van Chinhបានអះអាងថា៖បន្ទាប់ពីជោគជ័យនៃរង្វាន់សារព័ត៌មានទូទាំងពិភពលោកស្ដីអំពីការកសាងបក្សលើកទី១ឆ្នាំ២០១៦គណៈកម្មា ធិការចាត់តាំងមជ្ឈឹមកាសែតប្រជាជន  ទស្សនាវដ្តីកសាងបក្ស ទូរទស្សន៍ជាតិវៀតណាម និងសមាគមអ្នកកាសែតវៀតណាម បន្តបំផុសការប្រឡងរង្វាន់ញញួរ កណ្ដៀវមាស លើកទី២ ឆ្នាំ២០១៧ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៧ទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម (ថ្ងៃទី៣កុម្ភះ)។ លោក Mai Van Chinh បានស្នើស្ថាប័នត្រូវម្ចាសការ សកម្មស្រាវជ្រាវទ្រឹស្ដី បូកសរុបស្ថានភាពជាក់ស្ដែង រួមសហការជាមួយសារព័ត៌មាន ជួយឧបត្ថម្ភអ្នកធ្វើកាសែតឃោសនាអំពីការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ ប្រកបដោយប្រសិទ្ធិភាពនិងជាក់ស្ដែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ