សហគមន៍ជនជាតិ Hoa នៅទីក្រុងហូជីមិញប្រឆាំងជំទាស់ចិនដាក់ស្ថានីយ៍ខួងខុសច្បាប់

សហគមន៍ជនជាតិ Hoa នៅទីក្រុងហូជីមិញប្រឆាំងជំទាស់ចិនដាក់ស្ថានីយ៍ខួងខុសច្បាប់ - ảnh 1
នាវាចិនរារាំងនាវាអនុវត្តច្បាប់របស់វៀតណាមនៅដំបន់សមុទ្ររបស់វៀតណាម (vietnamplus.vn)

        Vovworld-នាព្រឹកថ្ងៃទី៦មិថុនាសហគមន៍ជនជាតិ Hoa ដែលកំពុងរស់នៅ
ទីក្រុង​ហូជីមិញ​ភាគខាងត្បូងវៀតណាមបានមានជំនួបមុខជាមួយថ្នាក់ដឹកនាំ
ទីក្រុង កម្មាភិបាលបដិវត្តន៍ជើងចាស់អាជីវករនិងសិល្បករសិល្បការិនី។

        នៅជំនួបមុខ ដំណាងជនរួមជាតិជាជនជាតិ Hoa នៅទីក្រុងហូជីមិញ​បាន​ប្រឆាំងជំតាស់យ៉ាងពេញទំហឹងចំពោះអំពើររបស់ចិនដែលដាក់ស្ថានីយ៍ខួង
Haiyang Shiyou ៩៨១​ដោយខុសច្បាប់ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាប
បាត​សមុទ្រ​របស់វៀតណាម។ លោក Du Duc Tai ជនជាតិ Hoa នៅខ័ណ្ឌទី៥​
ទីក្រុង​ហូជីមិញ​បានសំណេះសំណាលថា៖

        “យើងខ្ញុំខឹងសម្បារចំពោះអំពើរខុសឆ្គងដែលចិនបានដាក់ស្ថានីយ៍ខួង នាវាយោធាបុកទូករបស់វៀតណាមនៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់​រាបបាតសមុទ្ររបស់វៀតណាម។ យើងខ្ញុំមានបំណងថា​ចិនត្រូវយល់ថា វៀត​ណាមជាប្រទេសមួយមានអធិបតេយ្យភាព៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ