សហគមន៍ជនវៀតណាមនៅអូស្ត្រាលីរីករាយស្វាគមន៍និទាឃរដូវឆ្នាំ ២០២០

(VOVWORLD) - នាថ្ងៃទី ៤ ខែមករា ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីបានរៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីសម្រាប់ សហគមន៍ ជនវៀតណាមនៅអូស្ត្រាលី រួមទាំងមិត្តភក្តិអន្តរជាតិជាផងដែរ។
សហគមន៍ជនវៀតណាមនៅអូស្ត្រាលីរីករាយស្វាគមន៍និទាឃរដូវឆ្នាំ ២០២០ - ảnh 1 សហគមន៍ជនវៀតណាមនៅអូស្ត្រាលីរីករាយស្វាគមន៍និទាឃរដូវឆ្នាំ ២០២០ (រូបថត៖ TTXVN)

នៅក្នុងបរិយាកាសយ៉ាងកក់ក្តៅនេះ បងប្អូនប្រជាជនដើមកំណើតវៀតណាម រួមទាំងមិត្តភក្តិអន្តរជាតិបានសម្តែងនូវសេចក្តីសប្បាយរីករាយ និងមានកិត្តិយសដោយបានចូលរួមពីធីជួបជុំនេះ។ មិត្តភក្តិអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អរប្រពៃវាងវៀតណាមនិងអូស្ត្រាលី ដោយបង្ហាញជំនឿថាទំនាក់ទំនងទ្វេភាគីនឹងបន្តទទួលបានសមិទ្ធិផលថ្មីៗ។ ទន្ទឹមនឹងនេះ ភ្ញៀវទាំងអស់ក៏អញ្ជើញឱ្យមកចូលរួមទទួលទានអាហារបែបប្រពៃណីនៃតំបន់ទាំងបីនៃប្រទេសវៀតណាមក្នុងឱកាសនិទាឃរដូវឆ្នាំមកដល់ម្តងៗ រួមមាននំអន្សមណែមចៀនបែបវៀតណាមជាដើម ព្រមទាំងចូមរួមក្នុងបរិយាកាសម្តែងសិល្បៈមួយចំនួនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ