សហគមន៍ជនវៀតណាមនៅឯបរទេសប្រឆាំងជំទាស់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត14

សហគមន៍ជនវៀតណាមនៅឯបរទេសប្រឆាំងជំទាស់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត14 - ảnh 1
សហគមន៍ជនវៀតណាមនៅឯបរទេសប្រឆាំងជំទាស់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត

(VOV)_នាថ្ងៃទី១៣ ឧសភា ​សមាគមន៍ជនវៀតណាមនៅបារាំង (UGVF) បាន ឡើងសម្លេងប្រឆាំងជំទាស់ការដែលចិនបានដាក់ស្ថានីយខួង​ Haiyang Shinyou - ៩៨១  នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម។ UGVF ​ បាន​ស្នើ​ភាគីចិនត្រូវគោរព
អធិបតេយ្យភាព របស់វៀតណាម។

          នាថ្ងៃនេះដែរ សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ីក៏បានសង្កត់ធ្ងន់ថា៖ ការ
ដែលចិនបានដាក់ ស្ថានីយខួង​ Haiyang Shinyou - ៩៨១ ដោយខុសច្បាប់ ​និងបញ្ជូន
បរិមាណ នាវាជាច្រើនប្រភេទចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាត សមុទ្ររបស់វៀតណាម ជាសកម្មភាពរំលោភទៅលើច្បាប់អន្តរជាតិ។

          មុននោះ សហគមន៍ជនវៀតណាមនៅអ៊ុយក្រែន ​បានរៀបចំការដើ​រដង្ហែ​រក្បួន​
នៅទីក្រុង Kiev ដោយលើកខ្ពស់បដាជាភាសាវៀតណាម ភាសាអង់​គ្លេស ​ភាសា​អ៊ុយក្រែននិងភាសាចិន និងអះអាងប្រជុំកោះ Hoang Sa , Truong Sa គឺរបស់វៀតណាម  ហើយអំពាវនាវអោយចិនត្រូវគោរពច្បាប់អន្តរជាតិ សេចក្ដីថ្លែងការណ៍ស្ដីពិប្រតិបត្តិ
សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងដក ស្ថានីយខួង​ Haiyang Shinyou -
៩៨១ ចេញពី តំបន់សេដ្ឋកិច្ចផ្តាច់​មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម។

          សមាគមន៍អាជីវករវៀតណាមនៅអូស្ត្រាលីក៏បានចេញសេចក្ដីប្រកាស​ដោយ ប្រឆាំងជំទាស់សកម្មភាពនេះរបស់ចិន និងអំពាវនាវអោយបណ្ដាអង្គការ ស្ថាប័ន អង្គ
ភាពអាជីវកម្ម ជនវៀតណាមនៅឯបរទេស និងមិត្តភាក្តអន្តរជាតិនានា គាំទ្រប្រជាជន
វៀតណាមឡើងសម្លេងប្រឆាំងជំទាស់រាល់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ