សហគមន៍ជនវៀតណាមនៅឯបរទេសអំណរបុណ្យតេតប្រពៃណី

សហគមន៍ជនវៀតណាមនៅឯបរទេសអំណរបុណ្យតេតប្រពៃណី - ảnh 1
ពិធីជប់លៀង“និទាឃៈរដូវ Lyon ២០១៤” (VOV)

        Vovworld-នាយប់ថ្ងៃទី២៧មករានៅទីក្រុងប៉េកាំង(ចិន) ស្ថានទូតវៀតណាម​ប្រចាំនៅចិនបានរៀបចំពិធីជប់លៀងអំណរនិទាឃៈរដូវឆ្នាំមមីឆស័ក២០១៤។ ប្រជាជនវៀតណាមអាជីវករ​និស្សិតកម្មាភិបាលស្ថាប័នដំណាងវៀតណាម​នៅ​ទីក្រុង​ប៉េកាំងបានចូលរួមពិធី។ ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំ​នៅចិន
លោក Nguyen Van Tho បានអះអាងថា៖

        “ក្នុងឆ្នាំកន្លងមក អាចនិយាយបានថា ប្រជាអាណិកជនវៀតណាមបានមាន​ការរួមចំណេកសំខាន់ទៅក្នុងជោគជ័យរួមនៃប្រទេសជាតិ។ បក្សនិងរដ្ឋាភិបាល​វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងតាមដានយ៉ាងម៉ត់ចត់ជីវភាពរស់នៅ​របស់ប្រជាអាណិកជនវៀតណាមនៅចិនក៏ដូចជាប្រទេសផ្សេងៗលើពិភពលោក ជានិច្ចកាលវាយតំលៃខ្ពស់ការរួមវិភាគទានរបស់ប្រជាអាណិកជនចំពោះបុព្វហេតុ
កសាងនិងការពារមាតុប្រទេសមុននេះក៏ដូចជាក្នុងបុព្វហេតុកសាងលទ្ធិសង្គម
និយមនាបច្ចុប្បន្ន។”

        ក្នុងឱកាសបុណ្យតេតឆ្នាំមមីឆស័ក២០១៤ សមាគមនិស្សិតវៀតណាម​នៅ​
ទីក្រុង Lyon បារាំងបានរៀបចំពិធីជប់លៀង“និទាឃៈរដូវ Lyon ២០១៤” ទាក់ទាញ​​និស្សិតនិងសិក្ខាកាមជាង២៥០នាក់មកចូលរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ