សហគមន៍អន្តរជាតិជូនដំណឹងអំពីសកម្មភាពរំលឹកខូបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យជាតិវៀតណាម

(VOV)_ វិមានប្រធានាធិបតីឥណ្ឌា បានចេញសេចក្ដីប្រកាសសារព័ត៍មាន  នារសៀលថ្ងៃទី១ កញ្ញា ស្ដីពីអំពី៖សារទូរលេខ អណរសាទរ របស់ ប្រធានាធិបតី
ឥណ្ឌា  លោក Pranab Mukherjee ក្នុងឱកាសរំលឹកខូបអនុស្សាវរីយ៍លើកទី ៦៩នៃទិ វាបុណ្យជាតិវៀតណាម ។ ក្នុងសារទូរលេខផ្ញើជូនប្រធានរដ្ឋវៀតណាម លោក 
Truong Tan Sang ប្រធានាធិបតី​ Pranab Mukherjee បានលើកច្បាស់ថា៖ ឥណ្ឌានិង វៀតណាមមានទំនាក់ទំនងជិតស្និទ្ធយូរអង្វែង។ ឥណ្ឌាយកចិត្តទុកដាក់ជាច្រើនដល់ ទំនាក់ទំនងមិត្តភាពនេះ និងចាត់ទុកវៀតណាមជាមិត្តគួរអោយទុកចិត្ត។ ប្រធានាធិ បតីឥណ្ឌា លោក Pranab Mukherjee នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅវៀតណាម  នាពេលប៉ុន្មានសប្ដាហ៍ខាងមុខ ដើម្បីបង្កើនថែមទៀត ទំនាក់ទំនងដៃគូ សហប្រតិ
បត្តិការ និងទុកចិត្តជាមួយគ្នារវាងប្រទេសទាំងពីរ។

សហគមន៍អន្តរជាតិជូនដំណឹងអំពីសកម្មភាពរំលឹកខូបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យជាតិវៀតណាម - ảnh 1
កាសែតឡាវស្វាគមការ​​ ខូប​អនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យជាតិវៀតណាម(TTXVN)


          ក្នុងឱកាស រំលឹកខូបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យជាតិវៀតណាម ​នាថ្ងៃ ទី១ និងទី២ កញ្ញា នៅទំព័រទី១នៃកាសែតនានារបស់ឡាវដូចជា៖ Pasason, Pathet Lao
 ,KBL New , Vientiane Times , Lao Phatthana បានចុះផ្សាយសារទូរលេខអបអរសាទរ របស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ Chummaly Sayasone នាយករដ្ឋមន្ត្រីឡាវ 
Thoongsing Thammabong ប្រធានរដ្ឋសភាឡាវលោកស្រី Pany Dathotu ដែលស្វាគមការ​​
ខូប​អនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យជាតិវៀតណាម…ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ