សហគមន៍អន្តរជាតិជំរុញបណ្ដាដំណោះស្រាយសម្រាប់វិបត្តិនៅលីប៊ី

(VOVWORLD) - នាថ្ងៃទី ៣០ សីហា អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul-Gheit មានជំនួបជាមួយតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក ស្រី Stephanie Williams នៅទីក្រុងគែរ (នៃប្រទេសអេហ្ស៊ីប) ។
សហគមន៍អន្តរជាតិជំរុញបណ្ដាដំណោះស្រាយសម្រាប់វិបត្តិនៅលីប៊ី - ảnh 1 ខ្មាន់កាំភ្លើងស្មោះត្រង់នឹងរដ្ឋាភិបាលសាមគ្គីជាតិលីប៊ី (រូបថត៖ AFP / VNA)

នាថ្ងៃទី ៣០ សីហា អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul-Gheit មានជំនួបជាមួយតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក ស្រី Stephanie Williams នៅទីក្រុងគែរ (នៃប្រទេសអេហ្ស៊ីប) ដើម្បីធ្វើការពិភាក្សាស្ដីពីការវិវឌ្ឍថ្មីៗបំផុត ស្ដីពីស្ថានភាពនៅលីប៊ី ក៏ដូចជាជំរុញដំណោះស្រាយសម្រាប់វិបត្តិនៅប្រទេសអាហ្វ្រិកខាងជើង នេះ។

នៅក្នុងជំនួបនេះ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់និងអ្នកការទូតនៃអង្គការសហប្រជាជាតិបានឯកភាពគ្នាលើសារៈសំខាន់នៃការអំពាវនាវរួមគ្នាដើម្បីអនុវត្តន៍បទឈប់បាញ់ ដែលត្រូវបាននាយករដ្ឋមន្រ្តីរដ្ឋាភិបាលសាមគ្គីភាពជាតិលីប៊ី (GNA) លោក Fayez al-Sarraj និងប្រធាន ស្ថាប័ននីតិប្បញ្ញត្តិរបស់រដ្ឋាភិបាលលីប៊ីភាគខាងកើតលោក Aguila Saleh ប្រកាសកាលពីថ្ងៃទី ២១ ខែសីហា កន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ