សហគមន៍អន្តរជាតិថ្កោលទោសការវាយប្រហារនៅក្លឹបរាត្រីនៅទួរគី

សហគមន៍អន្តរជាតិថ្កោលទោសការវាយប្រហារនៅក្លឹបរាត្រីនៅទួរគី - ảnh 1
អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg (រូបថត៖nato.int)

(VOVworld) - ការវាយប្រហារនៅក្លឹបរាត្រី Reina ទីក្រុង Istanbul របស់ទួរគី ដែល
បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួន៣៥នាក់ត្រូវស្លាប់និង៤០នាក់ទៀតត្រូវ
រងរបួសជាសោនាដកម្មគួរឲ្យឈឺចាប់ក្នុងពេលវេលាទទួលស្វាគមន៍ឆ្នាំថ្មីសកល
២០១៧។សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងក្លាទៅលើការវាយប្រហារ
ដ៏ឃោរឃៅនេះ។អគ្គលេខាធិការអង្គការអាត្លង់ទិកខាងជើង (NATO) លោក Jens
Stoltenberg បានហៅការវាយប្រហារពោលខាងលើជាការចាប់ផ្ដើម សោនាដកម្មនៃ
ឆ្នាំ២០១៧។ក្នុងពេលនោះ​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ទួរគីលោក Bekir Bozdag អះអាង
ថា មិនមានការវាយប្រហារភេរវកម្មណាដែលអាចបំបែក បំបាក់សាមគ្គីភាពក៏ដូច
ជាធ្វើឲ្យទួរគីអន់ខ្សោយទៅៗក្នុងការតស៊ូប្រឆាំងភេរវកម្មបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ