សហគមន៍អន្តរជាតិបន្តរិះគន់លើការសាកល្បងនុយក្លេអ៊ែរបស់ស.ប.បកូរ៉េ

(VOVworld) - ក្រសួងការបរទេសអង់គ្លេសនាថ្ងៃទី៧ មករា ជូនដំណឹងថា ប្រទេស
នេះបានកោះប្រជុំឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េប្រចាំ
នៅទីក្រុងឡុងដ៍បន្ទាប់ពីការដែលព្យុងយ៉ាងសាកល្បងគ្រាប់បែក H នាថ្ងៃទី៦
មករា។រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេសទទួលបន្ទុកបញ្ហាទ្វីបអាស៊ីលោក
 Hugo Swire បានឲ្យដឹងថា អង់គ្លេសគាំទ្រសេចក្ដីសំរេចចិត្តមួយរបស់ក្រុមប្រឹក្សា
សន្តិសុខអ.ស.ប សំដៅដាក់បទទ័ណ្ឌកម្មថ្មីទៅលើស.ប.បកូរ៉េ ហើយហៅការសាក
ល្បងគ្រាប់បែករបស់ព្យុងយ៉ាងជាទង្វើររំលោភបំពានយ៉ាងច្បាស់លាស់ទៅលើ
សេចក្ដីសំរេចចិត្តនានារបស់អ.ស.ប។
សហគមន៍អន្តរជាតិបន្តរិះគន់លើការសាកល្បងនុយក្លេអ៊ែរបស់ស.ប.បកូរ៉េ - ảnh 1
មេដឹកនាំកំពូលកូរ៉េខាងជើងលោក Kim Jong-un (រូបថត៖YONHAP/TTXVN)

នាថ្ងៃដដែល ក្រសួងការបរទេសថៃបានចេញផ្សាយសេចក្ដីថ្លែងការណ៍ដែល
សំដែង ការព្រួយបារម្ភដ៏ជ្រាលជ្រៅ ព្រមទាំងសង្កត់ធ្ងន់ថា សកម្មភាពនេះរបស់
ព្យុងយ៉ាង មិនត្រឹមតែរំលោភបំពានទៅលើសេចក្ដីសំរេចចិត្តទាក់ទិននានារបស់
ក្រុមប្រឹក្សា សន្តិសុខអ.ស.បប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យការខំប្រឹងប្រែងរបស់
សហគមន៍អន្តរជាតិ ក្នុងការលុបបំបាត់នុយក្លេអ៊ែនៅឧបទ្វីបកូរ៉េក្លាយទៅជា
អសារបង់។ក្នុងពេលនោះ រដ្ឋាភិបាល អូស្រ្តាលី ន័រវេស និងព័រទុយហ្គាល់ក៏បាន
បញ្ចេញសម្លេងបរិហារសកម្មភាពសាកល្បង គ្រាប់បែករបស់ព្យុងយ៉ាងផងដែរ។

នៅសន្និសីទកាសែតនាថ្ងៃទី៧ មករា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក
ស្រី Hua Chunying បានឲ្យដឹងថា ប្រទេសនេះបានកោះប្រជុំមន្ត្រីការបរទេសជាន់
ខ្ពស់ ម្នាក់របស់ស.ប.បកូរ៉េដើម្បីបកស្រាយអំពីគោលជំហររបស់ប៉េកាំងចំពោះ
ការសាក ល្បងនុយក្លេអ៊ែរបស់ព្យុងយ៉ាង។
នាថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានស្រង់ព័ត៌មា
នពី ខុទ្ទកាល័យប្រធានាធិបតីប្រទេសនេះឲ្យដឹងថា ប្រធានាធិបតីលោកស្រី
Park Geun-hye និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានឯកភាពសហប្រតិ
បតិ្តការយ៉ាង ស្អិតរមួតដើម្បីអ.ស.បអាចអនុម័តលើសេចក្ដីសំរេចចិត្តស្ដីពីវិធាន
ការដាក់ទ័ណ្ឌកម្ម យ៉ាងខ្លាំងក្លាប្រឆាំងនឹងរដ្ឋអំណាចព្យុងយ៉ាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ