សហគមន៍អន្តរជាតិអំពាវនាវឲ្យអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីនឆ្ពោះទៅកិច្ចព្រមព្រៀងសន្តិភាពមួយ

សហគមន៍អន្តរជាតិអំពាវនាវឲ្យអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីនឆ្ពោះទៅកិច្ចព្រមព្រៀងសន្តិភាពមួយ - ảnh 1
ថ្នាក់ដឹកនាំជាន់ខ្ពស់និងរដ្ឋមន្រ្តីការបរទេសពិភពលោកចូលរួមសន្និសីទសន្តិភាពមជ្ឈឹមបូព៌ាកាលពីថ្ងៃទី១៥ មករា (រូបថត៖EPA/ TTXVN)

(VOVworld) - នាថ្ងៃទី១៥ មករា ក្នុងសេចក្ដីថ្លែងការណ៍បិទបញ្ចប់សន្និសីទសន្តិ
ភាពមជ្ឈឹមបូព៌ានៅរដ្ឋធានីប៉ារីសរបស់បារាំងនោះ ប្រទេសជាង៧០បានអំពាវនាវ
ឲ្យអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីនរំលឹកឡើងវិញនូវការសន្យាស្ដីអំពីកិច្ចព្រមព្រៀង
សន្តិភាពមួយចំពោះដំណោះស្រាយរដ្ឋចំនួន២។សេចក្ដីថ្លែងការណ៍នេះត្រូវបាន
ចាត់ទុកជាសារដ៏ខ្លាំងក្លាមួយផ្ញើទៅកាន់អ៊ីស្រាអ៊ែលក៏ដូចជារដ្ឋអំណាចនាពេល
ខាងមុខរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump សំដៅរក្សាក្ដី
សង្ឃឹមអំពីដំណោះស្រាយរដ្ឋចំនួន២ចំពោះអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីន។
ក្រោយពីបញ្ចប់សន្និសីទពោលខាងលើ ប៉ាឡេស្ទីនបានស្វាគមន៍ភ្លាមមួយ
រំពិចនូវ សេចក្ដីថ្លែងការណ៍រួមនៅសន្និសីទ ព្រមទាំងអំពាវនាវឲ្យសហគមន៍អន្តរ
ជាតិទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយឈរលើខ្សែព្រំដែនដែលត្រូវបានកំណត់
កាលពីឆ្នាំ១៩៦៧ជាមួយរដ្ឋធានីគឺតំបន់ប៉ែកខាងកើតក្រុង Jerusalem។
ប៉ុន្តែ ក្រសួងការបរទេសអ៊ីស្រាអ៊ែលប្រកាសថា សន្និសីទប៉ារីសនេះគឺគ្មាន
ប្រយោជន៍នោះឡើយ ព្រមទាំងនាំឲ្យយថាទស្សន៍ទទួលបានកិច្ចព្រមព្រៀងសន្តិ
ភាពរវាងអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីនកាន់តែវែងឆ្ងាយថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ