សហគ្រាសកូរ៉េខាងត្បូងនឹងមន្តបើកទូលាយអាជីវកម្មនៅវៀតណាម

(VOVWORLD) -វៀតណាមជាទីផ្សារវិនិយោគយុទ្ធសាស្រ្ត។ បណ្ដាសហគ្រាសកូរ៉េខាងត្បូងក៏បានអះអាងថា នឹងបង្កើនភាពតភ្ជាប់ និងជួយឧបត្ថម្ភ ដើម្បីសហគ្រាសវៀតណាមអាចចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នាពេលអនាគត។
សហគ្រាសកូរ៉េខាងត្បូងនឹងមន្តបើកទូលាយអាជីវកម្មនៅវៀតណាម - ảnh 1សហគ្រាសកូរ៉េខាងត្បូងនឹងមន្តបើកទូលាយអាជីវកម្មនៅវៀតណាម 

នេះគឺជាការអះអាងរបស់សហគ្រាសនាំមុខគេនៅកូរ៉េខាងត្បូងនៅក្នុងកិច្ចសន្ទនា ជួបប្រាស្រ័យជាមួយរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាមលោក Nguyen Chi Dung នៅពេលលោក បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅ កូរ៉េខាងត្បូង តាមសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុទ្ធសាស្ត្រ ហិរញ្ញវត្ថុ កូរ៉េខាងត្បូង (MOSF) លោក Kim Dong-yeon។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ កញ្ញា។ វីឯខ្លួនវិញថ្នាក់ដឹកនាំនៃបណ្ដាសម្ព័ន្ធក្រុមហ៊ុននាំមុខគេរបស់កូរ៉េខាងត្បូង ដូជា៖ Samsung    LG    SK    Lotte ក៏បានវាយតម្លៃខ្ពស់លទ្ធផលនៃការកែលម្អបរិយាកាសវិនិយោគរបស់រដ្ឋាភិបាលវៀតណាមនាពេលកន្លងទៅ ហើយអះអាងថាវៀតណាមជាទីផ្សារវិនិយោគយុទ្ធសាស្រ្ត។ បណ្ដាសហគ្រាសកូរ៉េខាងត្បូងក៏បានអះអាងថា នឹងបង្កើនភាពតភ្ជាប់ និងជួយឧបត្ថម្ភ ដើម្បីសហគ្រាសវៀតណាមអាចចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ