សហគ្រាសវៀតណាមជូនអំណោយសំរាប់អាណិកជនវៀតណាមនិងជនក្រីក្រនៅកម្ពុជា

(VOVWORLD) -នារសៀលថ្ងៃទី៩កក្កដា សមាគមជនកម្ពុជាមានដើមកំណើតវៀត ណាម នៅរាជធានីភ្នំពេញ និងក្រុមហ៊ុន Golden Land Cambodia ជាក្រុមហ៊ុនវៀតណាមមួយ  ធ្វើសកម្មភាពក្នុងវិស័យអចលនសម្បត្តិនៅកម្ពុជា បានប្រគល់ជូនអំណោយចំពោះ ជនកម្ពុជាមានដើមកំណើតវៀតណាមនិងជនកម្ពុជាមានស្ថានភាពលំបាកចំនួន ៤០០នាក់។  
សហគ្រាសវៀតណាមជូនអំណោយសំរាប់អាណិកជនវៀតណាមនិងជនក្រីក្រនៅកម្ពុជា - ảnh 1

សហគ្រាសវៀតណាមជូនអំណោយសំរាប់អាណិកជនវៀតណាមនិងជនក្រីក្រនៅកម្ពុជា

នារសៀលថ្ងៃទី៩កក្កដា សមាគមជនកម្ពុជាមានដើមកំណើតវៀតណាម នៅរាជធានីភ្នំពេញ និងក្រុមហ៊ុន Golden Land Cambodia ជាក្រុមហ៊ុនវៀតណាមមួយ ធ្វើសកម្មភាពក្នុងវិស័យអចលនសម្បត្តិនៅកម្ពុជា បានប្រគល់ជូនអំណោយចំពោះជនកម្ពុជាមានដើមកំណើតវៀតណាម និងជនកម្ពុជាមានស្ថានភាពលំបាកចំនួន ៤០០នាក់។  លោកស្រី Nguyen Thi Loan អាណិកជនវៀតណាមមួយនាក់បានអោយដឹងថា៖

          “ យើងខ្ញុំសប្បាយរីករាយណាស់ដែលបានក្រុមហ៊ុន Golden Land ប្រគល់ជូនអំណោយ។ នាងខ្ញុំសូមថ្លែងអំណរគុណសមាគម និងអង្គភាពដែលបានយកចិត្តទុកដាក់ ជួយឧបត្ថម្ភប្រជាជនទាំងខាងសម្ភារះនិងស្មារតី។នេះជាសកម្មភាពសម្បុរសធម៌សំរាប់អាណិកជនវៀតណាមក្តី ប៉ុន្តែជនកម្ពុជាក៏បានទទួលអំណោយផងដែរ។ ប្រការ នេះបានបង្ហាញនូវចំណងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។”

          ក្រុមហ៊ុន Golden Land ក៏ដូចជាសហគ្រាសវៀតណាមជាច្រើនដែលកំពុងវិនិយោគ ធ្វើអាជីវកម្មនៅកម្ពុជា មិនគ្រាន់តែសំរាប់គោលដៅយកប្រាក់ចំណេញប៉ុណ្ណោះទេ ថែមទាំង សកម្មរួមវិភាគទានជំរុញខឿនសេដ្ឋកិច្ចកម្ពុជាអភិវឌ្ឍន៍ទៀតផង។ ទន្ទឹមនឹងនោះ បណ្ដាសហគ្រាសក៏បានរៀបចំសកម្មភាពសង្គមសាស្ត្រ សម្បុរ សធម៌ រួមចមណែកធានាសន្តិសុខ សង្គមនៅក្នុងតំបន់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ