សហគ្រាសវៀតណាមនិងបារាំង សហប្រតិបត្តិការនិងរួមគ្នាអភិវឌ្ឍន៍

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ មិថុនា នៅទីក្រុងប៉ារីស ប្រទេសបារាំង នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានចូលរួមវេទិកាធុរកិច្ចវៀតណាម - បារាំង។

សហគ្រាសវៀតណាមនិងបារាំង សហប្រតិបត្តិការនិងរួមគ្នាអភិវឌ្ឍន៍ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម - បារាំង។ (រូបថត៖ VGP)

ថ្លែងមតិក្នុងវេទិកា លោកនាយករដ្ឋមន្ត្រីហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា វៀតណាមកំពុងផ្តោតការយកចិត្តទុកដាក់លើការកែទម្រង់ស្ថាប័ន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទំនើបនិងរលូន ក៏ដូចជាការលើកកំពស់គុណភាពធនធានមនុស្ស... ខិតខំសម្រេចបាននូវគោលដៅកំណើន ៨% ក្នុងឆ្នាំនេះ និងពីរខ្ទង់ក្នុងប៉ុន្មានឆ្នាំបន្ទាប់។ ក្នុងដំណើរការនោះ វៀតណាមអំពាវនាវឲ្យសហគ្រាសបារាំងមកបណ្តាក់ទុននៅវៀតណាម រួមដំណើរជាមួយវៀតណាមដើម្បីសម្រេចបាននូវគោលដៅខាងលើ សហប្រតិបត្តិការនិងអភិវឌ្ឍន៍ជាមួយគ្នា។ ក្រៅពី វិស័យសក្តានុពល លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសហគ្រាសនៃប្រទេសទាំងពីរតភ្ជាប់ និងសហប្រតិបត្តិការយ៉ាងទូលំទូលាយលើវិស័យវប្បធម៌ ការកម្សាន្ត និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផងដែរ៖

នៅក្នុងវេទិកានេះ ក្រោមសក្ខីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម និងថ្នាក់ដឹកនាំក្រសួង ផ្នែក និងសមាគមនានា សហគ្រាសនៃប្រទេសទាំងពីរបានផ្លាស់ប្ដូរអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៦ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ បច្ចេកវិទ្យា ឱសថ ការដឹកជញ្ជូន និងថាមពល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ