សហគ្រាសវៀតណាមរួមចំណែកជំរុញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា

(VOVWORLD) -នាប៉ុន្មានឆ្នាំកន្លងទៅ សហគ្រាសវៀតណាមចំនួនរាប់រយបានបណ្ដាក់ទុននៅកម្ពុជាដោយមានដើមទុនវិនិយោគប្រហែល ៣ ពាន់លានដុល្លារអាមេរិក
សហគ្រាសវៀតណាមរួមចំណែកជំរុញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា - ảnh 1សហគ្រាសវៀតណាមរួមចំណែកជំរុញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ
រវាងវៀតណាម និងកម្ពុជា 

      នាប៉ុន្មានឆ្នាំកន្លងទៅ សហគ្រាសវៀតណាមចំនួនរាប់រយបានបណ្ដាក់ទុននៅកម្ពុជាដោយមានដើមទុនវិនិយោគប្រហែល ៣ ពាន់លានដុល្លារអាមេរិក ដើម្បីកសាង និងអភិវឌ្ឍន៍គម្រោងការណ៍ជិត ២០០ នៅកម្ពុជា។ គំរោងការណ៍ទាំងនេះបានរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ចនៅកម្ពុជា ជាពិសេសគឺកសាងចំណងមិត្តភាព សាមគ្គីភាពប្រកបដោយនិរន្តរភាពរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។ អញ្ជើញឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ ២៤ មិថុនា ២០១៧) លោក ចិន្ដា សុភា អគ្គលេខាធិការនៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា បណ្ដាសហគ្រាសវៀតណាមកំពុងមានការរួមចំណែកយ៉ាងសកម្មក្នុងការកសាងប្រទេសកម្ពុជាឲ្យកាន់តែអភិវឌ្ឍន៍។ នាបច្ចុប្បន្ន បណ្ដាសហគ្រាសវៀតណាមចូលរួមក្មុងការផលិតកម្ម ធ្វើអាជីវកម្មលើវិស័យជាច្រើន ក្នុងនោះលេចធ្លោជាងគេគឺជាវិស័យកសិកម្ម។ ស្ដីពីវិស័យបច្ចេកវិទ្យា ព័ត៌មាននោះ Viettel គឺជាក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតរបស់វៀតណាមកំពុងមានចំណែកទីផ្សារធំ ឈរសំដាប់លេខ ១ លេខ ២ នៅកម្ពុជា ហើយរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងប្រទេសកម្ពុជា។ ក្រៅពីនេះ បណ្ដាគម្រោងការណ៍ស្ដីពីការដាំកៅស៊ូរបស់សហគ្រាសវៀតណាមនៅកម្ពុជាក៏បានរួមចំណែកដោះស្រាយការងារធ្វើសម្រាប់កសិករកម្ពុជារាប់ពាន់នាក់ជាដើម។ លោក ចិន្ដា សុភា អះអាងថា បណ្ដាសហគ្រាសវៀតណាមជានិច្ចកាលគោរពល្អនូវគោលការណ៍ គោលនយោបាយនិងច្បាប់របស់កម្ពុជា។ លោកបានអះអាងថា បណ្ដាសកម្មភាពរបស់សហគ្រាសវៀតណាមនៅកម្ពុជាបានរួមចំណែកយ៉ាងសំខាន់ក្នុងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរវៀតណាម កម្ពុជាឲ្យកាន់តែអភិវឌ្ឍន៍ល្អប្រលើរពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ